សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាន​ចេញ​សេចក្ដីជូន​ដំណឹង​ដល់ ឯកឧត្តម លោកជំទាវ លោក លោក​ស្រី ប្រធានក្លឹបកីឡាអុកចត្រង្គកម្ពុជា និង កីឡាករ កីឡាការនីទាំងអស់ ស្ដីពី ការ​ប្រកួត​កីឡា​អុក​ចត្រង្គកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

កាលបរិច្ឆេចមានដូជ​ខាង​ក្រោម៖

ក. ចែកពាក្យ និងទទួលពាក្យ៖ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣
ខ. ទីតាំងចែកពាក្យ និងទទួលពាក្យ៖ ទីស្នាក់ការ មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ (NOCC) (អាស័យដ្ឋាន អគារលេខ១ ជាន់ទី០៣ ផ្លូវលេខ ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ) លេខទូរស័ព្ទទំនាក់ទំនង៖ ០៦១ ៦២៨ ១៦៨
គ. ទីតាំងប្រកួត៖ ទីស្នាក់ការ មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ (NOCC)
(អាស័យដ្ឋានអគារលេខ១ ជាន់ទី០១ ផ្លូវលេខ ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ)៕

Share.