បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​នៅ​ពាន​រង្វាន់ AFC Cup ក្លិប​បាល់ទាត់ភ្នំពេញក្រោន នឹង​ជួប​ វិសាខា ក្នុង​ពាន​រង្វាន់​លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣-២៤ សម្រាប់​ការ​ប្រកួត​សប្តាហ៍ទី១៤ នៅ​ថ្ងៃទី១៨ ខែធ្នូ​នេះ។

ក្រុម​ទាំង​២ នឹង​ត្រូវ​ជួប​គ្នា​នៅ​ក្នុង​កីឡដ្ឋាន ស្មាត អ អេស អិន ចាប់​ពី​ម៉ោង ៦:០០នាទីត​ទៅ។ រំលឹក​ក្នុង​ជំនួប​ជើង​ទី១ ភ្នំពេញក្រោន បាន​យក​ឈ្នះ វិសាខា ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន​ព្រីនស៍។ ខណបច្ចុប្បន្ន ភ្នំពេញ​ក្រោន កំពុង​ឈរ​លេខ២ លេង១៣ ប្រកួត ឈ្នះ៨ ស្មើ៣ ចាញ់ ២ មាន ២៧ពិន្ទុ វិសាខា លេខ៣ លេងបាន ១៣ប្រកួត ឈ្នះ៨ ស្មើ ២ ចាញ់ ៣ មាន២៦ពិន្ទុ។

លទ្ធផលប្រកួតថ្ងៃទី១៧ ធ្នូ សប្តាហ៍ទី១៤៖

គិរីវង់សុខសែនជ័យ ០-៦ បឹងកេត នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ
ណាហ្គាវើលដ៍ ២-៣ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ

លទ្ធផលប្រកួត​ថ្ងៃទី១៦ ធ្នូ សប្ដាហ៍ទី១៤៖

អង្គរថាយហ្គឺរ ១-៧ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប
កងយោធពលខេមរភូមិន្ទ ២-៤​​ ព្រៃវែង នៅកីឡដ្ឋានស្តាតចាស់

Share.