ក្រុមម្ចាស់​ផ្ទះ AP Bren របស់ហ្វីលីពីន បាន​ក្លាយជាម្ចាស់ជើងឯក ក្នុងព្រឹត្តិការណ៍ M5 World Championship ដែល​ជាព្រឹក​ត្តិការណ៍​​ប្រកួត​កីឡា​អេឡិចត្រូនិកកម្រិតពិភព​លោកសម្រាប់​វិញ្ញាសា Mobile Legends: Bang Bang ក្រោយ​យក​ឈ្នះ​ក្រុម​ Onic Esports របស់​ឥណ្ឌូណេស៊ី នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​លទ្ធផល ៤-៣ នារាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុង​ទឹក​ដី​ហ្វីលីពីន។

ដោយ​ឡែក​សម្រាប់​ក្រុមកម្ពុជា See You Soon បាន​បរាជ័យ​ក្រោម​ថ្វីដៃក្រុម Deus Vult នៅ​វគ្គKnockout Stage (Lower Bracket) ជុំទី២ ក្នុង​លទ្ធផល ៣-២ កាល​ពី​ថ្ងៃទី១៥ ធ្នូ បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៥ប៉ុណ្ណេះ។​

តែយ៉ាង​ណា​ក្រុមកម្ពុជា See You Soon ក្រោម​ការដឹក​នាំ​របស់​គ្រូបង្វឹក Cat God បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើលដោយ​បាន​ឡើង​មក​កាន់​ចំណាត់​ថ្នាក់​លេង​៥ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិកកម្រិតពិភព​លោកសម្រាប់​វិញ្ញាសា Mobile Legends: Bang Bang រៀប​ចំឡើង​ដោយក្រុមហ៊ុន Moonton ដែល​មាន​សហម្ចាស់​ផ្ទះ ម៉ាឡេស៊ី និង​ហ្វី​លីពីន។

ដោយ​ឆ្លង​កាត់​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល លទ្ធផល​យ៉ា​ល្អ​ដោយ​ឆ្លង​កាត់ ៣ប្រកួត​ក្នុង​ពូល ឈ្នះ២ ចាញ់១ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ២ក្នុង​ពូល​ Aដឹក​ដៃក្រុម Onic Esport ឥណ្ឌូណេស៊ី ឡើង​វគ្គបន្ត។ ខណ:នៅ​វគ្គ Knockout Stage (Upper Bracket) ក្រុម See You Soon បាន​ចាញ់​ក្រុម AP Bren របស់​ហ្វីលីពីន ៣-១ កាល​ពី​ថ្ងៃទី១០ ធ្នូ។

សម្រាប់​លទ្ធផល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ M5 ចាប់​ពី​ថ្ងៃទី២ ធ្នូដល់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣​៖

  • ក្រុមជើងឯក៖ AP.Bren ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ
  • លេខ២៖ ONIC Esports ទទួលបានប្រាក់រង្វាន់ ១២ម៉ឺនដុល្លារ
  • លេខ៣៖ Blacklist International ទទួលបានប្រាក់រង្វាន់ ៨ម៉ឺនដុល្លារ
  • លេខ៤៖ Deus Vult ទទួលបានប្រាក់រង្វាន់ ៥ម៉ឺន ៥ពាន់ដុល្លារ
  • លេខ៥-៦៖ Geek Fam ID និង See You Soon ទទួលបានប្រាក់រង្វាន់ ៤ម៉ឺនដុល្លារ
  • លេខ៧-៨៖ Fire Flux Esports និងBurmese Ghouls ទទួលបានប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ
  • លេខ៩-១២៖ Triple Esports, Team SMG, Team Flash និងHomeBois ទទួលបានប្រាក់រង្វាន់
  • ២ម៉ឺនដុល្លារ
  • លេខ១៣-១៦៖ Bigetron Sons, RRQ Akira, Team Lilgun និងTheOhioBrothers ទទួលបានប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ
  • លេខ១៧-១៨៖ Imperio និងNiightmare Esports ទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ
  • លេខ១៩-២០៖ Team Falcons និង Umbrella Squad ទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ
  • លេខ២១-២២៖ 4Merical Esports និងKeepBest Gaming ទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ

ខណ:ពាន​រង្វាន់​កីឡាករ​ល្អ (MVP Award) បាន​ទៅ​លើក​កីឡាករ FlapTzy សមាជិក​ក្រុម AP Bren ដែល​ជា​ម្ចាស់​ជើង​ឯកសម្រាប់ព្រឹត្តិការណ៍ M5។​

សម្រាប់ព្រឹត្តិការណ៍ M5 នៅឆ្នាំនេះ ​មាន​ក្រុម​ចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក (៨ក្រុម ត្រូវប្រកួតជម្រុះ Wildcard​ ចាប់​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ) យក ២ក្រុម​​ដើម្បី​រកអ្នក​ឡើង​ទៅ​វគ្គ​បន្តមាន ១៦ក្រុម ដោយ​ការ​ប្រកួតនឹង ២ ធ្នូដល់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣​។ សម្រាប់ប្រាក់រង្វាន់ សរុបចំនួន ៩០ម៉ឺនដុល្លារ ដែល​នឹង​ត្រូវ​បែងចែកទៅតាម​ចំណាត់​ថ្នាក់។

ចំពោះ​ព្រឹត្តិការណ៍ M5 នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅ​ឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅ​ឆ្នាំ២០២៣នេះ គឺ​​ក្រុម​ See You Soon។

គួររំលឹកថា នេះ​ជា​លើកទី២ ហើយ​ដែល​ក្រុម​ See You Soon ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​មួយ​នេះ ដោយ​កាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួល​បាន​ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយ​ទទួល​បាន​ប្រាក់​រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់​ជើង​ឯក​ឆ្នាំចាស់ (M4) បាន​ទៅ​លើក្រុម ECHO Philipine ទទួល​បាន​ប្រាក់​រង្វាន់ ៣០ម៉ឺនដុល្លារ៕

Share.