ការប្រកួត M Series World Championship ដែលអ្នកទាំងអស់គ្នា​បាន​ស្គាល់ថា​ជា​ការប្រកួត​កីឡា អេឡិច ត្រូនិកកម្រិតពិភពលោកទើបបានបញ្ចប់សម្រាប់រដូវកាលទី៥ ដែល​រៀបចំ​ដោយ Moonton ចាប់ផ្ដើមពីថ្ងៃទី២ ធ្នូ ដល់​ថ្ងៃទី១៧​ធ្នូ ឆ្នាំ២០២៣ បាន​ទៅលើក្រុម AP Bren (ហ្វីលីពីន)។

ខណ:ព្រឹត្តិការណ៍ M6 World Championship 2024 នឹងវិញត្រឡប់​ទៅកាន់ប្រទេស​ម៉ាឡេស៊ី វិញម្ដង​បន្ទាប់​ពី​ខកខាន់​អស់ ៤រដូវកាល។ ម៉ាឡេស៊ី គឺ​ជា​ប្រទេសដែលមានក្រុម​ខ្លាំងជាងគេនៅក្នុងតំបន់ ហើយ​សម្រាប់​រដូវកាលឆ្នាំ២០២៣នេះ ក្រុម​របស់​ពួក​គេ​ទាំង ២ធ្វើ​មិន​​បាន​ល្អ ដោយ​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់លេខ៩ ទាំង២ក្រុម។

ប្រទេសដែល​បាន​រៀបចំ​ព្រឹត្តិការណ៍ M Series World Championship កន្លងមក៖

  • លើកទី១៖ M1 World Championship 2019 នៅប្រទេសម៉ាឡេស៊ី ក្រុម EVOS Legends (ឥណ្ឌូណេស៊ី) ជើងឯក
  • លើកទី២៖ M2 World Championship 2020 នៅប្រទេសសិង្ហបុរី ក្រុម Bren E-Sports (ហ្វីលីពីន) ជើងឯក
  • លើកទី៣៖ M3 World Championship 2021 នៅប្រទេសសិង្ហបុរី ក្រុម Blacklist International (ហ្វីលីពីន) ជើងឯក
  • លើកទី៤៖ M4 World Championship 2022 នៅប្រទេសឥណ្ឌូណេស៊ី ក្រុម ECHO (ហ្វីលីពីន) ជើងឯក
  • លើកទី៥៖ M5 World Championship 2023 នៅប្រទេសហ្វីលីពីន ក្រុម AP Bren (ហ្វីលីពីន) ជើងឯក

គួរបញ្ជាក់ថា ការប្រកួតកម្មវិធី M5 World Championship នៅប្រទេសឥណ្ឌូណេស៊ី ដែល​ក្រុម Echo Philippine គ្រងជើងឯកបន្ទាប់ពីបាន​យក​ឈ្នះ​ក្រុម​ខ្លាំង Onic Esports របស់ឥណ្ឌូណេស៊ី នៅ​វគ្គផ្ដាច់​ព្រ័ត្រដោយ​​ក្នុង​លទ្ធផល ៤-៣ (ប្រកួត៧ហ្គេម) ទទួល​បាន​ប្រាក់​រង្វាន់ ៣០ម៉ឺនដុល្លារ៕

Share.