ក្លិបបាល់ទាត់ Fluminense FC របស់ប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Fernando Diniz បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ២០២៣-២៤ ក្រោយយកឈ្នះ Al Ahly FC របស់កាតា ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី១៨ ខែធ្នូ នៅកីឡដ្ឋាន King Abdullah Sports City នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup ១គូទៀត៖
-ថ្ងៃទី១៩ ខែធ្នូ Urawa Red Diamonds របស់ជប៉ុន vs Man City របស់អង់គ្លេស នៅកីឡដ្ឋាន King Abdullah Sports City នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
– ថ្ងៃទី២២ ខែធ្នូ Fluminense FC របស់ប្រេស៊ីល vs Urawa Red Diamonds របស់ជប៉ុន ឬ Man City របស់អង់គ្លេស

គួរដឹងថានេះជាលើកដំបូងសម្រាប់ប្រទេសដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា (អារ៉ាប៊ីសាអ៊ូឌីត) ទទួលបានការជ្រើសរើសធ្វើជាម្ចាស់ផ្ទះ គិតចាប់តាំងពីពានរង្វាន់ FIFA Club World Cup ត្រូវបានបង្កើតកាលពីឆ្នាំ ២០០០ មកម្ល៉េះ។ ខណ:ប្រទេសជប៉ុន ធ្លាប់ធ្វើជាម្ចាស់ផ្ទះពានរង្វាន់នេះច្រើនជាងគេសរុប៨ដង។

ដោយឡែក Real Madrid គឺជាក្រុមតែមួយគត់ដែលឈ្នះពាននេះបានច្រើនជាងគេសរុប៥លើក (២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២) រីឯ ខ្សែបម្រើ Toni Kroos គឺជាកីឡាករតែម្នាក់គត់ឈ្នះពាន FIFA Club World Cup ច្រើនជាងគេសរុប ៦លើក ដោយឈ្នះជាមួយ (Bayern Munich ១ដងនៅឆ្នាំ ២០១៣) និង (Real Madrid ៥ដងនៅឆ្នាំ ២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២)។

ទន្ទឹមនិងនេះប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏បានបញ្ជាក់កាលពីដើមខែនេះថាខ្លួននឹងទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៧ ក្រោយប្រទេសចិន ប្រកាសដកខ្លួន៕

Share.