សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឡើងឈរ​កំពូល​តារាង បន្ទាប់​ពី​យក​ឈ្នះ យុវជនបាទី អាយុ​ក្រោម ១៨ឆ្នាំ ក្រោយខកខាន ៣សប្ដាហ៍ (សប្ដាហ៍ទី៧,៨ និងទី៩) នៃការប្រកួតពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 សប្តាហ៍ទី១០។

ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ បន្តធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​កន្លង​មក ដោយ​ឆ្លង​កាត់ ១០​ប្រកួត ឈ្នះ៦ ស្មើ២ និងចាញ់២ ស៊ុត​បញ្ចូល​ទី​បាន ២៨គ្រាប់ របូតវិញ ៩គ្រាប់ មាន ២០ពិន្ទុ។

វិសាខា របូត​តំណែក​កំពូល​តារាង បន្ទាប់​ឈរ​បាន ៣សប្ដាហ៍ជាប់​គ្នា(សប្ដាហ៍ទី៧,៨ និងទី៩) នៅចំណាត់​ថ្នាក់​លេខ២ វិញ ១០ប្រកួត ឈ្នះ៥ ស្មើ ៣ និងចាញ់២ ស៊ុតបញ្ចូលទីបាន ១៨គ្រាប់ របូតវិញ ១២​គ្រាប់ មាន ១៨ពិន្ទុ៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្តាហ៍ទី១០៖

លទ្ធផលប្រកួត សម្រាប់សប្ដាហ៍ទី១០៖

Share.