បញ្ចប់​ការប្រកួត​សប្តាហ៍ទី១០ នៃការប្រកួតពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដណ្ដើម​កំពូល​តារាងវិញ បន្ទាប់​ពី​យក​ឈ្នះ យុវជនបាទី អាយុ​ក្រោម១៨ឆ្នាំ ខណ:​វិសាខា ខ បាន​ត្រឹម​ស្មើ​ជា​មួយ Tiffy Army ខ។

ឆ្លង​កាត់​ការប្រកួត​ចំនួន ១០សប្ដាហ៍កន្លង​មក​មាន​តែ ២ក្រុម​ប៉ុណ្ណោះ​ដែល​បាន​ឈរ​កំពូល​តារាង​មាន វិសាខា ខ ចំនួន ៤សប្ដាហ៍ និងក្រសួងមហាផ្ទៃ ៦សប្ដាហ៍ ក្នុ​មាន​ដូច​ខាង​ក្រោម៖

-សប្ដាហ៍ទី១៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី២៖ វិសាខា ខ
-សប្ដាហ៍ទី៣៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី៤៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី៥៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី៦៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី៧៖ វិសាខា ខ
-សប្ដាហ៍ទី៨៖ វិសាខា ខ
-សប្ដាហ៍ទី៩៖ វិសាខា ខ
-សប្ដាហ៍ទី១០៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ

ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ បន្តធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​កន្លង​មក ដោយ​ឆ្លង​កាត់ ១០​ប្រកួត ឈ្នះ៦ ស្មើ២ និងចាញ់២ ស៊ុត​បញ្ចូល​ទី​បាន ២៨គ្រាប់ របូតវិញ ៩គ្រាប់ មាន ២០ពិន្ទុ។

វិសាខា របូត​តំណែក​កំពូល​តារាង បន្ទាប់​ឈរ​បាន ៣សប្ដាហ៍ជាប់​គ្នា(សប្ដាហ៍ទី៧,៨ និងទី៩) នៅចំណាត់​ថ្នាក់​លេខ២ វិញ ១០ប្រកួត ឈ្នះ៥ ស្មើ ៣ និងចាញ់២ ស៊ុតបញ្ចូលទីបាន ១៨គ្រាប់ របូតវិញ ១២​គ្រាប់ មាន ១៨ពិន្ទុ៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្តាហ៍ទី១០៖

Share.