សហព័ន្ធជឺជីតស៊ូកម្ពុជា បាន​ចេញ​សេចក្ដីប្រកាសប្រកាសស្ដីពីការប្រកួតសកីឡាជឺជីតស៊ូ 𝗝𝘂-𝗝𝗶𝘁𝘀𝘂 ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែល​នឹង​ប្រព្រឹត្តិទៅចាប់​ពីថ្ងៃទី២០ និង ២១ ខែមករា ឆ្នាំ២០២៤ នៅ​ក្នុង​សាលប្រជុំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP ) រាជធានីភ្នំពេញ។

ដូច​នេះសម្រាប់គ្រប់អត្តពលិក មកពីគ្រប់ប្រភេទកីឡាដែលមានបំណង់ចង់ចូលរួមការប្រកួត សម្រាប់​ការ​ចុះឈ្មោះដោយឥតគិតថ្លៃដោយស្កែន QR កូដ ឬចុចលើតំណភ្ជាប់។ ថ្ងៃផុតកំណត់នៃការចុះឈ្មោះនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤។

សូម​បញ្ជាក់ថា ព្រឹត្តិការណ៍ទាំងអស់ នឹងអនុវត្តតាមប្រព័ន្ធ Jiu Jitsu របស់ប្រេស៊ីល NEWAZA ក្រោមច្បាប់របស់ JJIF ដោយលើកលែងការក្លេកែងជើង (Heel Hook)។ បើកឱ្យចូលរួមប្រកួតសម្រាប់យុវជន និងមនុស្សធំជាមួយនឹងប្រភេទទម្ងន់ ដែលអាចនឹងកែតម្រូវ និងបញ្ចូលគ្នាដោយផ្អែកលើការចុះឈ្មោះជាក់ស្តែង។

សហព័ន្ធរក្សាសិទ្ធិក្នុងការកែប្រែក្នុងករណីចាំបាច់

Share.