តែ​យ៉ា​ណា​មិញ​រឿង​ដែល​ចាប់​អារម្មន៍​មួយ​គឺ ក្លិប​បាល់ទាត់ អង្គរ​ស៊ីធី គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាប់​រក​ជ័យ​ជមន្នះ​បាន​ក្រោយ​ឆ្លង​កាត់​ការប្រកួត​អស់ ១០សប្ដាហ៍​កន្លង​មក ដោយ​ស្ថិត​នៅ​បាត​តារាង ស្មើ១ ប្រកួត និង​ចាញ់ ៩ប្រកួត មានតែ​ ១ពិន្ទុ​ប៉ុណ្ណោះ។

នេះ​គឺ​ជា​លទ្ធផល​ប្រកួត​របស់ក្លិបបាល់ទាត់ អង្គរស៊ីធី កន្លង​មក​រួម​មានដូច​ខាង​ក្រោម៖

សប្ដាហ៍ទី១៖ ស្មើ ជា​មួយ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ១-១ នៅកីឡដ្ឋានឡាយហ្វ
សប្ដាហ៍ទី២៖ ចាញ់ ​យុវជនបាទី ៣-២ នៅកីឡដ្ឋា ខេត្តសៀមរាប
សប្ដាហ៍ទី៣៖ ចាញ់ សៀមរាប អេហ្វស៊ី ២-០ នៅកីឡដ្ឋា ខេត្តសៀមរាប
សប្ដាហ៍ទី៤៖ ចាញ់ ISI ដង្កោសែនជ័យ (ខ) ៥-២ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៥៖ ចាញ់ Tiffy Army (ខ) ៣-០ នៅកីឡដ្ឋា ខេត្តសៀមរាប
សប្ដាហ៍ទី៦៖ ចាញ់ ក្រសួងមហាផ្ទៃ ៨-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្ដាហ៍ទី៧៖ ចាញ់ វិសាខា (ខ) ១-០ នៅកីឡដ្ឋា ព្រីនស៍
សប្ដាហ៍ទី៨៖ ចាញ់ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ២-០ នៅកីឡដ្ឋា ខេត្តសៀមរាប
សប្ដាហ៍ទី៩៖ ចាញ់ ​យុវជនបាទី ៣-២ នៅទីលាន សាលាបាល់ទាត់ជាតិ
សប្ដាហ៍ទី១០៖ ចាញ់ ក្លិបបាល់ទាត់ខេត្តសៀមរាប ២-០ នៅកីឡដ្ឋា ខេត្តសៀមរាប

បញ្ចប់សប្ដាហ៍ទី១០ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដណ្ដើម​កំពូល​តារាងវិញ បន្ទាប់​ពី​យក​ឈ្នះ យុវជនបាទី អាយុ​ក្រោម១៨ឆ្នាំ ខណ:​វិសាខា ខ បាន​ត្រឹម​ស្មើ​ជា​មួយ Tiffy Army ខ។ ក្រសួង​មហា​ផ្ទៃ បន្តធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​កន្លង​មក ដោយ​ឆ្លង​កាត់ ១០​ប្រកួត ឈ្នះ៦ ស្មើ២ និងចាញ់២ ស៊ុត​បញ្ចូល​ទី​បាន ២៨គ្រាប់ របូតវិញ ៩គ្រាប់ មាន ២០ពិន្ទុ។

វិសាខា របូត​តំណែក​កំពូល​តារាង បន្ទាប់​ឈរ​បាន ៣សប្ដាហ៍ជាប់​គ្នា(សប្ដាហ៍ទី៧,៨ និងទី៩) នៅចំណាត់​ថ្នាក់​លេខ២ វិញ ១០ប្រកួត ឈ្នះ៥ ស្មើ ៣ និងចាញ់២ ស៊ុតបញ្ចូលទីបាន ១៨គ្រាប់ របូតវិញ ១២​គ្រាប់ មាន ១៨ពិន្ទុ៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១០៖

Share.