ព្រៃវែង និងកងយោធពលខេមរភូមិន្ទ ជា​ក្រុម​ដែលមិន​ទាន់​ទទួល​បាន​កាតក្រហម ពិន័យ​ពី​សំណាក់​អាជ្ញាកណ្ដាល​ ក្នុង​ចំណោមកាតសរុប ២៥០សន្លឹក ក្នុង​នោះ​កាត​ក្រហម ១២សន្លឹក នៃការ​ប្រកួត​ពាន​រង្វាន់​លីគកំពូ​ល​កម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ គិត​ត្រឹម​ សប្ដាហ៍​ទី១៤។

កាតពិន័យតាមក្រុមនិមួយៗ គិតត្រឹមសប្ដាហ៍ទី១៤៖

១. ព្រៃវែង ពិន័យកាត ២០កាតក្រហម គ្មាន
២. កងយោធពលខេមរភូមិន្ទ ពិន័យកាត ១៨សន្លឹក កាតក្រហម គ្មាន

ក្រុមពិន័យកាត់ច្រើនជាងគេ

១. ណាហ្គាវើលដ៍ ពិន័យកាត ៣៣សន្លឹក កាតក្រហម ២សន្លឹក
២. អង្គរថាយហ្គឺរ ពិន័យកាត ៣៣សន្លឹក កាតក្រហម ២សន្លឹក
៣. គិរីវង់សុខសែនជ័យ ពិន័យកាត ២៨សន្លឹក កាតក្រហម ២សន្លឹក
៤. ភ្នំពេញក្រោន ពិន័យកាត ២៨សន្លឹក កាតក្រហម ១សន្លឹក
៥. វិសាខា ពិន័យកាត ២៧សន្លឹក កាតក្រហម ២សន្លឹក
៦. បឹងកេត ពិន័យកាត ២៥សន្លឹក កាតក្រហម ១សន្លឹក
៧. ព្រះខ័នរាជស្វាយរៀង ពិន័យកាត ២១សន្លឹក កាតក្រហម ១សន្លឹក
៨. ព្រៃវែង ពិន័យកាត ២០កាតក្រហម គ្មាន
៩. កងយោធពលខេមរភូមិន្ទ ពិន័យកាត ១៨សន្លឹក កាតក្រហម គ្មាន
១០. អាយ អេស អាយ ដង្កោរសែនជ័យ ពិន័យកាត ១៧សន្លឹក កាតក្រហម ១សន្លឹក

ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.