កីឡាករ Ryohei Yoshihama របស់បឹងកេត តាមស្មើកីឡាករ Thiha Zaw របស់ព្រៃវែង ក្នុងនាមជាកីឡាករបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assists) ច្រើនជាងគេសរុប ៦លើកដូចគ្នា នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ គិតត្រឹមសប្តាហ៍ទី១៤។

កីឡាករបាល Assists បានច្រើនជាងគេនៅ CPL៖

  • Thiha Zaw របស់ព្រៃវែង ៦លើក
  • Ryohei Yoshihama របស់បឹងកេត ៦លើក
  • ផាច សុជាវីឡា របស់ភ្នំពេញក្រោន ៥លើក
  • ឌី ផារ៉ាន់ របស់ព្រៃវែង ៥លើក
  • ម៉ាត់ នូរុណ របស់បឹងកេត ៥លើក
  • Bounkong Bounphachan របស់ព្រះខ័នរាជស្វាយរៀង ៤លើក
  • Barreto De Lima Mouzinho របស់វិសាខា ៤លើក
  • ស៊ិន កក្កដា របស់វិសាខា ៤លើក
  • Denilson របស់ភ្នំពេញក្រោន ៤លើក
  • Nick Taylor របស់ព្រះខ័នរាជស្វាយរៀង ៤លើក
  • Shori Murata របស់ Tiffy Army ៤លើក។

កម្មវិធីប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី១៥៖

ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន​១០​ក្រុម​ជា​សមាជិក ​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.