ក្លិប​បាល់ទាត់ អង្គរ​ស៊ីធី នឹង​ត្រូវ​ជួប អាយ អេស អាយ ដង្កោសែនជ័យ ខ ក្នុងជំនួប​សម្រាប់​សប្ដាហ៍​ទី១១ នៃពានរង្វាន់​លីគទី២ កម្ពុជា Cambodian League 2 រដូវ​កាល​ឆ្នាំ២០២៣/២៤ ក្នុងកីឡដ្ឋាន AIA KMH Park វេលាម៉ោង ៦:០០នាទីល្ងាចតទៅ។​

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី១១ ថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០២៣៖

អង្គរ​ស៊ីធី ឆ្លង​កាត់​ការប្រកួត​កន្លង​មក គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាប់​រក​ជ័យ​ជមន្នះ​បាន​ក្រោយ​ឆ្លង​កាត់​ការប្រកួត​អស់ ១០សប្ដាហ៍​កន្លង​មក ដោយ​ស្ថិត​នៅ​បាត​តារាង ស្មើ១ ប្រកួត និង​ចាញ់ ៩ប្រកួត មានតែ​ ១ពិន្ទុ​ប៉ុណ្ណោះ។

នេះ​គឺ​ជា​លទ្ធផល​ប្រកួត​របស់ក្លិបបាល់ទាត់ អង្គរស៊ីធី កន្លង​មក​រួម​មានដូច​ខាង​ក្រោម៖

សប្ដាហ៍ទី១៖ ស្មើ ជា​មួយ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ១-១ នៅកីឡដ្ឋានឡាយហ្វ
សប្ដាហ៍ទី២៖ ចាញ់ ​យុវជនបាទី ៣-២ នៅកីឡដ្ឋា ខេត្តសៀមរាប
សប្ដាហ៍ទី៣៖ ចាញ់ សៀមរាប អេហ្វស៊ី ២-០ នៅកីឡដ្ឋា ខេត្តសៀមរាប
សប្ដាហ៍ទី៤៖ ចាញ់ ISI ដង្កោសែនជ័យ (ខ) ៥-២ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៥៖ ចាញ់ Tiffy Army (ខ) ៣-០ នៅកីឡដ្ឋា ខេត្តសៀមរាប
សប្ដាហ៍ទី៦៖ ចាញ់ ក្រសួងមហាផ្ទៃ ៨-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្ដាហ៍ទី៧៖ ចាញ់ វិសាខា (ខ) ១-០ នៅកីឡដ្ឋា ព្រីនស៍
សប្ដាហ៍ទី៨៖ ចាញ់ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ២-០ នៅកីឡដ្ឋា ខេត្តសៀមរាប
សប្ដាហ៍ទី៩៖ ចាញ់ ​យុវជនបាទី ៣-២ នៅទីលាន សាលាបាល់ទាត់ជាតិ
សប្ដាហ៍ទី១០៖ ចាញ់ ក្លិបបាល់ទាត់ខេត្តសៀមរាប ២-០ នៅកីឡដ្ឋា ខេត្តសៀមរាប៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១០៖

Share.