ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បាន​ឈាន​ដល់​សប្ដាហ៍ទី១៤ ស្រប​​ពេលព្រះ​ខ័នរាជស្វាយ​រៀង, ភ្នំពេញក្រោន, វិសាខា និង អាយ អេស អាយ ដង្កោសែនជ័យ បន្តឈរនៅតំបន់ Top 4 (ក្រុមកំពូលទាំង៤) ៤សប្ដាហ៍ជាប់គ្នាមាន សប្ដាហ៍ទី ១១, ១២, ១៣ និងទី១៤។

ដោយ​ឡែក​ឆ្លងកាត់ការប្រកួតសរុប ៧០ប្រកួត ដែល​ដឹក​នាំ​ដោយ​លោកអាជ្ញាកណ្ដាល​ចំនួន ៩រូប​ ចាញ​កាត​សរុប​អស់​ចំនួន ២៥០សន្លឹក ក្នុង​នោះ​កាតក្រហម​ចំនួន ១២សន្លឹក ខណ:អាជ្ញាកណ្ដាល ២រូប​ប៉ុណ្ណោះដែលមិនទាន់​ដក់កាតក្រហមពិន័យកីឡាករ នៅលីគកំពូលកម្ពុជា ត្រឹម​សប្ដាហ៍ទី១៤ គឺ លោក ឃិន ឧសីហា និង លោក អ៊ីវ ទីណា។​

នេះ​គឺ​ជា​បញ្ជីរ​ឈ្មោះ​លោក​អាជ្ញាកណ្ដាលទាំង ៩រូប​ដែល​ដឹក​នាំ​ការ​ប្រកួត​កន្លង​មក៖

-លោក ឃិន ឧសីហា ដឹក​នាំ​បាន ១១ប្រកួត ចាញកាតសរុប ៤៤សន្លឹក កាតក្រហម គ្មាន
-លោក អ៊ីវ ទីណា ដឹក​នាំ​បាន ១០ប្រកួត ចាញកាតសរុប ៣៦សន្លឹក កាតក្រហម គ្មាន

-លោក ជី សាមឌី ដឹក​នាំ​បាន ១២ប្រកួត ចាញកាតសរុប ៤១សន្លឹក កាតក្រហម ៣សន្លឹក
-លោក ឃួន វីរ: ដឹក​នាំ​បាន ១១ប្រកួត ចាញកាតសរុប ៣៩សន្លឹក កាតក្រហម ១សន្លឹក
-លោក ជួប វិសាល ដឹក​នាំ​បាន ៩ប្រកួត ចាញកាតសរុប ៣៤សន្លឹក កាតក្រហម ២សន្លឹក
-លោក ហោ ប៊ុនថន ដឹក​នាំ​បាន ៦ប្រកួត ចាញកាតសរុប ២៦សន្លឹក កាតក្រហម ២សន្លឹក
-លោក ជួន ងួនហុង ដឹក​នាំ​បាន ៦ប្រកួត ចាញកាតសរុប ១២សន្លឹក កាតក្រហម ១សន្លឹក
-លោក ថន ថាវ័ន្ត ដឹក​នាំ​បាន ៤ប្រកួត ចាញកាតសរុប ១១សន្លឹក កាតក្រហម ១សន្លឹក
-លោក ភាវ ភា ដឹក​នាំ​បាន ១ប្រកួត ចាញកាតសរុប ៧សន្លឹក កាតក្រហម ២សន្លឹក

តារាងចំណាត់ថ្នាក់ នៅសប្ដាហ៍ទី១៤៖

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី១៥៖

Share.