បន្ទាប់ពីមានភាពជោគជ័យនៃការប្រកួតពានរង្វាន់​កីឡាបាល់ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៣ កាលពីពេល​ថ្មីៗកន្លង​ទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹង​ត្រៀម​រៀប​ចំព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យបាល់ទះកម្ពុជា «តេជោលីគ» (Techo Volleyball Cambodia League)។

នារសៀល​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​សមាគម-ក្លិប ទាំង៨ ដែល​ចូល​រួម​ក្នុងព្រឹត្តិការណ៍បាល់ទះកម្ពុជា «តេជោលីគ» (Techo Volleyball Cambodia League) ដែល​នឹង​ប្រព្រឹត្តិទៅ ចាប់​ពី​ថ្ងៃទី១២ ខែមករា ដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​ការ​ប្រកួត​នឹង​ធ្វើឡើង​នៅថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ។

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យបាល់ទះកម្ពុជា «តេជោលីគ» (Techo Volleyball Cambodia League) មាន ក្រុមចំនួន៨ ដូច​ខាង​ក្រោម៖

១) សមាគមបាល់ទះវិសាខា
២) សមាគមក្រសួងមហាផ្ទៃ
៣) ក្លិប បញ្ជាការដ្ឋានអង្គរក្ស
៤) កងពលធំអន្តរាគមន៍លេខ៣
៥) ក្លិបរដ្ឋបាលរាជធានីភ្នំពេញ
៦) ក្លិបបាល់ទះខេត្តព្រះសីហនុ
៧) ក្លិបស្នងការដ្ឋាននគរបាលពោធិសាត់
៨) ក្លិបស្នងការដ្ឋាននគរបាលកណ្តាល

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា ៣ជុំ មាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)

ការ​ប្រកួត​ នឹង​ត្រូពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

Share.