នៅចុងសប្តាហ៍នេះទាំងថ្ងៃសៅរ៍ ទី២៣ និងថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ក្លិបបាល់ទះ Win Streak របស់កីឡាករ វឿន វាសនា នឹងត្រូវលេងចំនួន២ប្រកួតជាប់គ្នា នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League ២០២៣-២៤។

២ប្រកួតចុងក្រោយរបស់ក្រុមបាល់ទះ Win Streak មុនដាច់ឆ្នាំ ២០២៣ មានដូចជា៖

  • ថ្ងៃទី២៣ ខែធ្នូ Win Streak ប៉ះ Changhua SDTV
  • ថ្ងៃទី២៤ ខែធ្នូ Win Streak ប៉ះ Conti Sports។

ខាងក្រោមនេះគឺជា Links សម្រាប់ទស្សនាការផ្សាយផ្ទាល់របស់ក្រុមបាល់ទះ Win Streak ប៉ះ Changhua SDTV ថ្ងៃទី២៣ ខែធ្នូ៖

ខាងក្រោមនេះគឺជា Links សម្រាប់ទស្សនាការផ្សាយផ្ទាល់របស់ក្រុមបាល់ទះ Win Streak ប៉ះ Conti Sports ថ្ងៃទី២៤ ខែធ្នូ៖

ចាប់តាំងពីកីឡាករ វឿន វាសនា ចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមជាមួយក្លិប ​Win Streak សមាជិកលីគ​​បាល់ទះ​​នៅ​តៃវ៉ាន់ (Enterprise Volleyball League) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ជាមួយកុងត្រារយ:ពេល ២ឆ្នាំ ពេលនេះរូបគេបានបង្ហាញខ្លួនសរុបចំនួន ៤ប្រកួត ឈ្នះ៣ និងចាញ់១។

៤ប្រកួតរបស់ វឿន វាសនា ជាមួយក្លិប ​Win Streak៖

  1. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
  2. ​Win Streak បានយក​ឈ្នះ Taoyuan TFMI ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15)។
  3. Win Streak បានរងបរាជ័យក្រោមថ្វីដៃ Taipower ៣សិតទល់០ (25-30, 19-25, 21-25) កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
  4. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (25-20, 25-21, 25-20) កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សុំ​ពីន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕

Share.