ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១៤ ហើយកាលពីថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២៣ ក្នុងនោះឃើញថា អ្នកគាំទ្របានចូលរួមទស្សនាផ្ទាល់នៅតាមកីឡដ្ឋានទាំង ១០ កើនដល់ ១០,០៨៦៣ នាក់ហើយ។

ខាងក្រោមនេះគឺជាចំនួនអ្នកគាំទ្រទស្សនាផ្ទាល់ជុំវិញកីឡដ្ឋាននីមួយៗ៖កីឡដ្ឋានព្រីនស៍ មានចំនួន ១,២៩០៥នាក់

ទី១. កីឡដ្ឋានខេត្តស្វាយរៀង មានចំនួន ២,០៥៦៣នាក់

ទី២. ពហុកីឡដ្ឋានជាតិ(អូឡាំពិក) មានចំនួន ១,៥៥២៤នាក់

ទី៣.កីឡដ្ឋាន ស្មាត អរ អេស អឹន មានចំនួន ១,៤៨៤៩នាក់

ទី៤. កីឡដ្ឋានព្រីនស៍ មានចំនួន ១,២៩០៥នាក់

ទី៥. កីឡដ្ឋាន អេ អាយ អេ ខេអឹមអេក ផាក មានចំនួន ១,១២៨០នាក់

ទី៦. កីឡដ្ឋានហនុមាន មានចំនួន ៩,០៤៨នាក់

ទី៧. កីឡដ្ឋានខេត្តព្រៃវែង មានចំនួន ៦,៨៩០នាក់

ទី៨. កីឡដ្ឋានខេត្តកំពង់ស្ពឺ មានចំនួន ៤,២២៧,នាក់

ទី៩. កីឡដ្ឋានគិរីវង់សុខសែនជ័យ មានចំនួន ២,៩៥១នាក់

ទី១០ កីឡដ្ឋានស្តាតចាស់ មានចំនួន ២,៦២៦នាក់។

Share.