កាលពីថ្ងៃទី២១ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករសរុប ២៤នាក់ចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិ (Closed Door Training Match) ជាមួយក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីដូហា ប្រទេសកាតា។

កីឡាករសរុបទាំង ២៤នាក់ ក្រោមការដឹកនាំរបស់លោក Felix Dalmas រួមមានដូចជា៖

  • ញាណ សុស៊ីដាន របស់កងយោធពលខេមរភូមិន្ទ
  • គង់ លីហ៊ួរ របស់ខេត្តព្រៃវែង
  • ផាន សុផេន របស់ខេត្តព្រៃវែង
  • ឃាន់ សុបិន របស់គីរីរង់សុខសែនជ័យ
  • សុះ ស៊ូហាណា របស់ណាហ្គាវើលដ៏
  • ជា ច័ន្ទដារ៉ា របស់ណាហ្គាវើលដ៍
  • ម៉ាត់ នូរុណ របស់បឹងកេត
  • វ៉ាន់ តៃឡាម៉ី របស់បឹងកេត
  • ចន្ថា ចន្ទាកា របស់បឹងកេត
  • សឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង
  • Nick Taylor របស់ព្រះខ័នរាជស្វាយរៀង
  • វីរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង
  • ជួន ចាន់ចាវ របស់ភ្នំពេញក្រោន
  • Yudai Ogawa របស់ភ្នំពេញក្រោន
  • អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន
  • ផាច សុជាវិឡា របស់ភ្នំពេញក្រោន
  • ឡុង ភារ៉ាត របស់ភ្នំពេញក្រោន
  • ហ៊ុល គឹមហ៊ុយ របស់វិសាខា
  • ទេស សម្បត្តិ របស់វិសាខា
  • សារ ទី របស់វិសាខា
  • ស រតនា របស់វិសាខា
  • ស៊ិន កក្កដា របស់វិសាខា
  • ស៊ិន សុផាណាត់ របស់វិសាខា
  • កែម វ៉ាន់ដា របស់ អាយ អេស អាយ ដង្កោសែនជ័យ

យ៉ាងណាមិញនៅថ្ងៃទី២២ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន Update ដូច្នេះថា៖«ដោយសារ ទេស សម្បត្តិ របស់វិសាខា មានធុរ:មិនអាចចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតផ្លាស់ប្ដូរបច្ចេកទេសជាមួយកាតា ដូច្នេះ សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង ត្រូវបានកោះហៅជំនួសវិញ»

គួរដឹងថាជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះកាតា គឺជាការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិ (Close Door Training Match – ប្រកួតបិទទ្វារ) ប៉ុណ្ណោះ មិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនា ឬផ្សាយផ្ទាល់ឡើយ៕

Share.