ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្តថ្មី ក្នុងវិស័យបាល់ទះកម្ពុជា គឺ​ការ​ប្រកួត​បាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) ដែល​នឹង​ប្រព្រឹត្តិទៅ ចាប់​ពី​ថ្ងៃទី១២ ខែមករា ដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​ការ​ប្រកួត​នឹង​ធ្វើឡើង​នៅថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ។

ក្នុង​នោះ​ផង​ដែរ នៅ​ថ្ងៃ​បើក​ការ​ប្រកួត​ក៏​មាន​គូពិសេស​ នឹង​ធ្វើ​ការ​ប្រកួត​គ្នា​ដើម្បី​អោយ​ប្រិយមិត្ត​បាន​ទស្សនា​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ ដោយ​ក្រុម​កីឡា​ករ​ឆ្នើម​នៅក្នុង​ពានរង្វាន់​កីឡា​បាល់​ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៣ ដែល​ដឹក​នាំ​ដោយ​គ្រូបង្វឹក លោក អ៊ូ សុផល​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុមបាល់ទះ​ជម្រើសជាតិ​កម្ពុជា។

ដោយ​ការ​ប្រកួត​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅ​ក្នុង​សាល​នៃ​ ពហុ​កីឡដ្ឋាន​ជាតិ រាជធានីភ្នំពេញ វេលាម៉ោង ៥:០០នាទី​ល្ងាច​តទៅ។ ដូច​នេះ​សម្រាប់​ប្រិយមិត្ត​ដែល​ស្នេហា​វិស័យ​កីឡាបាល់​ទះ​កម្ពុជា ក៏​ដូច​ខា​ចង់​ជួប អាយដល់​របស់​ខ្លួន កុំភ្លេខ​ចូល​រួម​ទស្សនា​ដោសេរី។

សូម​បញ្ជាក់​ផង​ដែរថា ព្រឹត្តិការណ៍​ប្រកួត​បាល់តះ «តេជោលីគ» (Techo Volleyball Cambodia League) ជា​ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យបាល់ទះកម្ពុជា ដោយ​ក្រុមចូល​រួម​ប្រកួត​ប្រជែង​មានចំនួន៨ មាន៖ សមាគមបាល់ទះវិសាខា, សមាគមក្រសួងមហាផ្ទៃ, ក្លិប បញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្តរាគមន៍លេខ៣, ក្លិបរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបបាល់ទះខេត្តព្រះសីហនុ, ក្លិបស្នងការដ្ឋាននគរបាលពោធិសាត់ និងក្លិបស្នងការដ្ឋាននគរបាលកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា ៣ជុំ មាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)

ដើម្បីផ្ដល់ព័ត៌មានពិស្ដារអំពីការប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាលឆ្នាំ ២០២៣-២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា វេលាម៉ោង ១៤:០០នាទីតទៅ៕

Share.