«Cambodia Day» គឺពាក្យដែលគេប្រើនៅក្នុងប្រកួតរវាងក្រុមម្ចាស់ផ្ទះ Shimizu S-Pulse នឹងបើកទ្វាកីឡដ្ឋាន IAI Stadium Nihondaira ក្នុងទីក្រុងShizuoka របស់ខ្លួនYokohama FC នៅវេលាម៉ោង៤ល្ងាចថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ ប្រចាំសប្ដាហ៍ទី២៣ នៃពានរង្វាន់លីគកំពូលជប៉ុន (J1-League)។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន កាលពីពេលថ្មីៗបញ្ជាក់ថា ឯកឧត្តមឯកអគ្គរាជទូតបានទទួលប្រធានក្រុមហ៊ុន Taica Corporation ដែលបានឧបត្ថម្ភដាក់ Logo “Cambodia-Kingdom of Wonder” នៅលើឯកសណ្ឋានកីឡារបស់ក្រុមបាល់ទាត់ Shimizu S-Pulse។ ខាងក្រុមហ៊ុនសម្រេចដាក់ឈ្មោះការប្រកួតថា«Cambodia Day» នៅថ្ងៃទី៩ ខែសីហា នេះ។
ក្រុម Shimizu S-Pulse កំពុងឈរចំណាត់ថ្នាក់លេខទី១៤ ក្នុងចំណោមសមាជិកសរុបទាំង២០ក្រុម ក្រោយប្រកួត២២លើកមកនេះឈ្នះបាន៥លើក ស្មើគ្នា៨លើក និងចាញ់៩លើក។ ចំណែកក្រុមYokohama FC កំពុងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន ក្រោយប្រកួតបាន២១លើកឈ្នះបាន១៥លើក ស្មើគ្នា៤លើក និងចាញ់២លើក មាន៤៩ពិន្ទុ៕