ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៥ ហើយ ដោយនៅរសៀលថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២៣ នេះមានការប្រកួតចំនួនគូ នឹងប៉គ្នានៅ៣ទីលានផ្សេងគ្នា ក្នុងនោះគឺស្វាយរៀង ប៉ះ វិសាខា ព្រៃវែង ប៉ះ ថាយហ្គឺរ ខណៈទ័ព ប៉ះ បឹងកេតសប្តាហ៍ទី១៥ រសៀលនេះ។

កម្មវិធីប្រកួតសប្តាហ៍ទី១៥

ថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២៣
ព្រះខ័នរាជស្វាយរៀង ប៉ះ វិសាខា ម៉ោង ៦:០០ នាទីរសៀល នៅកីឡដ្ឋានខេត្តស្វាយរៀង
កងយោធពលខេមរភូមិន្ទ ប៉ះ បឹងកេត ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋានស្តាតចាស់
ព្រៃវែង ប៉ះ អង្គរថាយហ្គឺរ ម៉ោង ៣:៣០ នាទីយប់ នៅកីឡដ្ឋានខេត្តព្រៃវែង
ថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២៣
គិរីវង់សុខសែនជ័យ ប៉ះ ណាហ្គាវើលដ៍ ម៉ោង ៣:៣០ នាទីរសៀល នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ
អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ ភ្នំពេញក្រោន ម៉ោង ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋាន អេ អាយ អេយ ខេអឹមអេកផាក ។

សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតដល់ជុំផ្តាច់ព្រ័ត្រ៕

Share.