ក្រុម Al Shahaniya SC ក្រោមការដឹកនាំរបស់លោក Nabil Anwar សមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា បានយកឈ្នះក្រុម Al Waab ក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ នៃពានរង្វាន់ Qatari Second Division រដូវកាល ២០២៣-២៤ សប្តាហ៍ទី៨។

ដូច្នេះក្រុម Al Shahaniya SC របស់ សៀង ចន្ធា បន្តឈរកំពូលតារាង ក្នុងលីគលំដាប់ទី២ របស់ប្រទេសកាតា ក្រោយឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ មិនដែលចាញ់ឡើយ។

តារាងចំណាត់ថ្នាក់លីគ២ នៃប្រទេសកាតា គិតត្រឹមសប្តាហ៍ទី៨៖

  1. Al Shahaniya ៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ
  2. Al Khor ៨ប្រកួត ឈ្នះ៤ ស្មើ៣ ចាញ់១ មាន១៥ពិន្ទុ
  3. Mesaimeer ៨ប្រកួត ឈ្នះ៤ ស្មើ២ ចាញ់២ មាន១៤ពិន្ទុ
  4. Al Kharaitiyat ៨ប្រកួត ឈ្នះ៣ ស្មើ៣ និងចាញ់២ មាន១២ពិន្ទុ
  5. Al Bidda ៨ប្រកួត ឈ្នះ២ ស្មើ៣ និងចាញ់៣ មាន៩ពិន្ទុ
  6. Al Waab ៨ប្រកួត ឈ្នះ៣ និងចាញ់៥ មាន៩ពិន្ទុ
  7. Al-Sailiya ៨ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៥ មាន៧ពិន្ទុ
  8. Lusail City ៨ប្រកួត ស្មើ៣ និងចាញ់៥ មាន៣ពិន្ទុ។

ចំពោះកម្មវិធីប្រកួតបន្ទាប់របស់ក្រុម Al Shahaniya SC ក្នុងពានរង្វាន់ Qatari Second Division រដូវកាល ២០២៣-២៤ សប្តាហ៍ទី៩ គឺជួបជាមួយ Lusail City នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Grand Hamad៕

Share.