ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី១៥ ហើយ ដោយនៅរសៀលថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២៣ នេះមានការប្រកួតចំនួន២គូ នឹងប៉ះគ្នានៅ២ទីលានផ្សេងគ្នា ក្នុងនោះគិរីវង់សុខសែនជ័យ ប៉ះ ណាហ្គាវើលដ៍ ខណៈ អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ ភ្នំពេញក្រោន រសៀលនេះ។

កម្មវិធីប្រកួតសប្តាហ៍ទី១៥

ថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២៣
គិរីវង់សុខសែនជ័យ ប៉ះ ណាហ្គាវើលដ៍ ម៉ោង ៣:៣០ នាទីរសៀល នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ
អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ ភ្នំពេញក្រោន ម៉ោង ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋាន អេ អាយ អេយ ខេអឹមអេកផាក ។

លទ្ធផលថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២៣

  • ព្រះខ័នរាជស្វាយរៀង ៤-៣ វិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង
  • កងយោធពលខេមរភូមិន្ទ ០-០ បឹងកេត នៅកីឡដ្ឋានស្តាតចាស់
  • ព្រៃវែង ៣-២ អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តព្រៃវែង

សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតដល់ជុំផ្តាច់ព្រ័ត្រ៕

Share.