ក្រុមបាល់ទះ Win Streak របស់កីឡាករ វឿន វាសនា បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់០ កាលពីថ្ងៃសៅរ៍ ទី២៣ និងបន្តឈ្នះក្រុម Conti Sports ៣សិតទល់១ នៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League ២០២៣-២៤។

ចាប់តាំងពីកីឡាករ វឿន វាសនា ចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមជាមួយក្លិប ​Win Streak សមាជិកលីគ​​បាល់ទះ​​នៅ​តៃវ៉ាន់ (Enterprise Volleyball League) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ជាមួយកុងត្រារយ:ពេល ២ឆ្នាំ ពេលនេះរូបគេបានបង្ហាញខ្លួនសរុបចំនួន ៦ប្រកួត ឈ្នះ៥ និងចាញ់១។

៦ប្រកួតរបស់ វឿន វាសនា ជាមួយក្លិប ​Win Streak៖

  1. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
  2. ​Win Streak បានយក​ឈ្នះ Taoyuan TFMI ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15)។
  3. Win Streak បានរងបរាជ័យក្រោមថ្វីដៃ Taipower ៣សិតទល់០ (25-30, 19-25, 21-25) កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
  4. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (25-20, 25-21, 25-20) កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
  5. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (20-25, 18-25, 8-25) កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
  6. Win Streak បានយកឈ្នះ Conti Sports ក្នុងលទ្ធផល ៣សិតទល់នឹង១ (25-15, 25-18, 22-25, 26-24) កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សុំ​ពីន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕

Win Streak ឈ្នះ Conti Sports លទ្ធផល ៣សិតទល់នឹង១ (25-15, 25-18, 22-25, 26-24)៖

Win Streak ឈ្នះ Changhua SDTV លទ្ធផល ៣សិតទល់នឹង០ (20-25, 18-25, 8-25)៖

Share.