ឆ្លងកាត់​ការប្រកួត ១៥សប្ដាហ៍កន្លងមក ក្លិបគិរីវង់សុខសែនជ័យ រកបានជ័យជម្នះជាលើកទី២ ក្រោយឈ្នះ ណា​ហ្គា​វើល​ដ៍ នៅសប្ដាហ៍ទី១៥ ដោយ ១៥ប្រកួត​ទើបរក​បានជ័យ​ជម្នះ​ ២ប្រកួត​ប៉ុ​ណ្ណោះ គឺទី១​ឈ្នះ ភ្នំពេញ នៅសប្ដាហ៍ទី៩ នៃពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវ​កាលឆ្នាំ២០២៣​-២៤។

ខាងក្រោមនេះគឺជាលទ្ធផល​របស់​កីរីវង់ សុខសែនជ័យ ឆ្លងកាត់ ១៥សប្ដាហ៍កន្លងមក៖

-ប្រកួតទី១៖ ចាញ់វិសាខា ២-០ នៅកីឡដ្ឋានព្រីនស៍
-ប្រកួតទី២៖ ស្មើ​ជាមួយ Tiffy Army ១-១ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
-ប្រកួតទី៣៖ ចាញ់អង្គរថាយហ្គឺរ ២-០ នៅកីឡដ្ឋាន ហនុមាន
-ប្រកួតទី៤៖ ចាញ់ព្រៃវែង ២-១ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
-ប្រកួតទី៥៖ ចាញ់បឹងកេត ២-០ នៅកីឡាពហុកីឡាដ្ឋានជាតិ
-ប្រកួតទី៦៖ ស្មើជាមួយណាហ្គាវើលដ៍ ១-១ នៅកីឡដ្ឋាន ខេត្តកមពង់ស្ពឺ
-ប្រកួតទី៧៖ ចាញ់ ISI ដង្កោសែនជ័យ ១-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
-ប្រកួតទី៨៖ ចាញ់ ព្រះខ័នរាជស្វាយរៀង ២-១ នៅកីឡដ្ឋាន ខេត្តស្វាយរៀង
-*ប្រកួតទី៩៖ ឈ្នះ ភ្នំពេញក្រោន ១-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
-ប្រកួតទី១០៖ ចាញ់ វិសាខា ២-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
-ប្រកួតទី១១៖ ចាញ់ Tiffy Army ៤-២ នៅកីឡដ្ឋាន ស្តាត់ចាស់
-ប្រកួតទី១២៖ ចាញ់ អង្គរថាយហ្គឺរ ៣-១ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
-ប្រកួតទី១៣៖ ស្មើ​ជាមួយ ព្រៃវែង ២-២ នៅកីឡដ្ឋាន ខេត្តព្រៃវែង
-ប្រកួតទី១៤៖ ចាញ់ បឹងកេត ៦-០ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ
-*ប្រកួតទី១៥៖ ឈ្នះ ណាហ្គាវើលដ៍ ៦-១ នៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ

បច្ចុប្បន្ន គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា ឈរ​នៅ​ចំណាត់ថ្នាក់លេខ ១៥ មិនដែលឈ្នះ២ ស្មើ៣ ចាញ់ ១០ ស៊ុតបាន ១៦គ្រាប់ របូតគ្រាប់បាល់ ៣១គ្រាប់ មានតែ ៩ពិន្ទុ៕

តារាងចំណាត់ថ្នាក បណ្ដុះអាសន្ន សប្ដាហ៍ទី១៥៖

Share.