សិល្បៈជាតិ៖ ក្រោយ​ទទួលបាន​ជោគជ័យ​ឈ្នះ​តំណែង The Winner Queen Universe Trans និង លំដាប់​រង​ទី៤ នៃ​កម្មវិធី Miss Glamour លើ​ឆាក​អន្តរជាតិ លោក យុន វុទ្ធី ជា National Director បាន​ទម្លាយ​ឱ្យដឹងថា នៅ​ឆ្នាំ ២០២៤ ខាងមុខនេះ លោក​ត្រៀម​ពន្លែងកម្មវិធីធំៗនៃ​វេទិកា​ប្រកួត​សម្រស់ចំនួន៣ ដើម្បី​ស្វែ​ករ​ករក បុរសឯក កញ្ញាឯក និង​បវរកញ្ញា​ភេ​ទី ៣ កម្ពុជា ដែលជា​បេក្ខភាព​ជើង​ខ្លាំង មាន​ទាំង​រូបសម្បត្តិ ចំណេះដឹង និង ភាពជឿជាក់​ខ្ពស់​ឆ្ពោះទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ។

ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី DET DAM Meet & Greet នាពេលថ្មីៗនេះ​ដោយមាន​វត្តមាន​ម្ចាស់​ជយលាភី The Winner of QUEEN UNIVERSE TRANS ពេជ្រ គី​រ៉ា និង Miss Glamour Look International 4th Runner up ប៉ោ រចនា លោក យុន វុទ្ធី ជា National Director ព្រមទាំង​ការចូលរួម​ពី​ភ្ញៀវកិត្តិយស និង​អ្នកគាំទ្រ​ជាច្រើនរូប​ទៀត នៅ​កោះ​ពេជ្រ​អគារ GIA។

National Director លោក យុន វុទ្ធី និង​តំណាងឱ្យ DET DAM Media Solution បានឱ្យដឹងថា​នៅ​ឆ្នាំ ២០២៤ ខាងមុខនេះ ក្រុមហ៊ុន​នឹង​ប្រឹងប្រែង​ធ្វើឱ្យបាន​កាន់តែ​ល្អ ដើម្បី​សម្រិតសម្រាំង​ទាំង​បុរសឯក បវរកញ្ញា និង​បវរកញ្ញា​ភេទ​ទី ៣ ដ៏​មាន​សមត្ថភាព​ឱ្យ​ឈានទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ទទួលបាន​លទ្ធផល​ល្អ​ដូចជា​ឆ្នាំ២០២៣នេះ។

លោក យុន វុទ្ធី បន្តប្រាប់ថា លោក​នឹង​នាំ​កម្មវិធី​ប្រកួត​កម្រិត​អន្តរជាតិ​ចំនួន ៣ រួមមាន Mister Glam Cambodia , Miss Glamour Look Cambodia និង កម្មវិធី Miss Universe Trans Cambodia។ យ៉ាងណាមិញ National Director លោក យុន វុទ្ធី បាន​សន្យាថា ការប្រកួត​នៅ​ឆ្នាំ ២០២៤នេះ លោក​ធ្វើឱ្យ​អ្នកគាំទ្រ​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​កម្មវិធី​ដែល​កាន់តែ​ធំ និង​ប្លែក​ភ្នែក​ជាង​មុន។

សូមជម្រាបថា រហូតមកដល់​ពេលនេះ មាន​បេក្ខភាព និង​បេ​ក្ខ​នារី រួមទាំង​បេ​ក្ខ​នារី​ភេ​ទី ៣ ជាច្រើនរូប​បាន​ទំនាក់ទំនង​នឹង​សួរនាំ​ពី​ការប្រកួត​ទាំង ៣ កម្មវិធី​នេះ។ ដើម្បី​ដឹងពីព័ត៌មាន​លម្អិត ឬ​ការ​បរិច្ឆេទ​ចាប់ផ្ដើម​ប្រកាស​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ធ្វើឡើង​នៅពេលណា​នោះ សូមកុំ​ភ្លេច​តាមដាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​កម្មវិធី Mister Glam Cambodia , Miss Glamour Look Cambodia , Miss Universe Trans Cambodia ក៏ដូចជា​ហ្វេ​ស​ប៊ុ​ក​ផេ​ក DET DAM Media Solution៕

Share.