ព្រះសីហនុ៖ ក្មេងប្រុសម្នាក់អាយុ ១៨ខែស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនមកកាន់មន្ទីរពេទ្យ  បន្ទាប់ពីរថយន្តស៊េរីទំនើបមួយគ្រឿង បើកថយក្រោយកិនចំក្បាលស្លាប់ នៅវេលាម៉ោងម៉ោង២០នឹង២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

តាមការបញ្ជាក់ពីយាយក្មេងប្រុសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ លោកយាយបាននាំចៅមកអង្គុយលេងជាមួយចៅនៅនឹងរង្វង់មូលនាគ៧ ក្រោយមកមានរថយន្តពណ៌ស ១គ្រឿងផ្លាកលេខ ភ្នំពេញ 2 BW 8383 បើកបរដោយបុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំ បើកចេញពីរង្វង់មូលយ៉ាងលឿនមកដល់ចំណុចកើតហេតុបានបុកហើយកិនចៅប្រុសគាត់បណ្ដាលឱ្យបែកក្បាល ភ្លាមៗម្ដាយជនរងគ្រោះបានដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តែជាអកុសលក្មេងប្រុសបានបាត់បង់ជីវិតតាមផ្លូវ តែម្ចាស់រថយន្តបង្កមិនបានទៅណាទេនៅរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបាននាំជនបង្កយកទៅការិយាល័យចរាចរណ៍ ដើម្បីបន្តនិតិវិធីតាមច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.