ការប្រកួតកីឡាអេឡិចត្រូនិច E-Cambodian Premier League 2023-24 បានបញ្ជប់ការប្រកួតសប្តាហ៍​​ទី១៥ ហើយកាលពីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថាកីឡាករ ស្រ៊ុន លីលី តំំំណាងបឹងកេត បន្តឡើងឈរកំពូលតារាង ក្រោយយកឈ្នះលើកីឡាករ ផាន់ វិសិទ្ធ ដោយលទ្ធផល ៣-២ តាមពីក្រោយដោយកីឡាករ ទឹម វង្សរ៉ាវុធ តំណាងណាហ្គាវើលដ៍ មាន៣០ពិន្ទុក្នុងដៃ ឈរនៅលេខ២។

លទ្ធផលការប្រកួតសប្តាហ៍ទី១៥

តារាងចំណាត់ថ្នាក់សប្តាហ៍ទី១៥

គួរបញ្ជាក់ដែរថា សម្រាប់រូមមន្ដការប្រកួត e-Cambodian Premier League 2023/24 គឺយើងយក Top6 ពីការប្រកួតសន្សំពិន្ទុចំនួន ២ជុំ ដើម្បីមកលេង Grand Final ដោយលេខ១ និង២ រង់ចាំវគ្គ Semi-Final ចំណែកឯលេខ៣​ ដល់៦ ត្រូវចាប់ឆ្នោតរកគូប្រកួត រកអ្នកឈ្នះ២ក្រុមឡើងទៅលេងវគ្គ Semi-Final និងចំពោះលក្ខខណ្ឌលេងវិញគឺ Best Of 3 ក្នុងមួយគូ៕

Share.