ក្រុមបាល់ទាត់អង្គរស៊ីធី ក្រោមការដឹកនាំរបស់លោក Darren Pomroy Sam ស្មើគ្នាជាមួយ ISI ដង្កោសែនជ័យ (ខ) ១-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ នៅលីគលំដាប់ទី២ រដូវកាល ២០២៣-២៤ សប្តាហ៍ទី១១។

នេះគឺជាលើកទី២ហើយ ដែលក្រុមបាល់ទាត់អង្គរស៊ីធី រកបានពិន្ទុ ក្រោយខកខានអស់រយ:ពេល ៩៨ថ្ងៃ ពោលគឺនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គរស៊ីធី ១-១ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋានឡាយហ្វ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អង្គរស៊ីធី ១-១ ISI ដង្កោសែនជ័យ (ខ) នៅកីឡដ្ឋាន AIA Stadium, KMH Park។

ដូច្នេះសរុប ១១ប្រកួត របស់ក្រុមបាល់ទាត់អង្គរស៊ីធី ស្មើ២ និងចាញ់៩ មិនដែលឈ្នះ មាន២ពិន្ទុ នៅលីគលំដាប់ទី២ Cambodian League 2 គិតត្រឹមសប្តាហ៍ទី១១។

នេះ​គឺ​ជា​លទ្ធផល​ប្រកួត​របស់ក្លិបបាល់ទាត់ អង្គរស៊ីធី កន្លង​មក​រួម​មានដូច​ខាង​ក្រោម៖
សប្ដាហ៍ទី១៖ ស្មើ ជា​មួយ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ១-១ នៅកីឡដ្ឋានឡាយហ្វ
សប្ដាហ៍ទី២៖ ចាញ់ ​យុវជនបាទី ៣-២ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៣៖ ចាញ់ សៀមរាប អេហ្វស៊ី ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៤៖ ចាញ់ ISI ដង្កោសែនជ័យ (ខ) ៥-២ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៥៖ ចាញ់ Tiffy Army (ខ) ៣-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៦៖ ចាញ់ ក្រសួងមហាផ្ទៃ ៨-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្ដាហ៍ទី៧៖ ចាញ់ វិសាខា (ខ) ១-០ នៅកីឡដ្ឋាន ព្រីនស៍
សប្ដាហ៍ទី៨៖ ចាញ់ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៩៖ ចាញ់ ​យុវជនបាទី ៧-០ នៅទីលាន សាលាបាល់ទាត់ជាតិ
សប្ដាហ៍ទី១០៖ ចាញ់ ក្លិបបាល់ទាត់ខេត្តសៀមរាប ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្តាហ៍ទី១១៖ ស្មើ ISI ដង្កោសែនជ័យ (ខ) ១-១ នៅកីឡដ្ឋាន AIA KMH Park។

ខាងក្រោមនេះគឺជារឿងចំនួន៥ ជុំវិញក្រុមបាល់ទាត់អង្គរស៊ីធី នៅលីគលំដាប់ទី២៖

១. រកបានពិន្ទុជាលើកទី២ ក្រោយខកខានអស់រយ:ពេលសរុប ៩៨ថ្ងៃ
-ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គរស៊ីធី ១-១ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋានឡាយហ្វ
-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អង្គរស៊ីធី ១-១ ISI ដង្កោសែនជ័យ (ខ) នៅកីឡដ្ឋាន AIA KMH Park។

២. ប្តូរប្រធានក្រុមច្រើនជាងគេសរុប៤នាក់៖
– យុង ម៉េងឆាយ ពាក់ស្លាកប្រធានក្រុម ៤លើក
– Bruno Wellington ពាក់ស្លាកប្រធានក្រុម ៣លើក
– Takuya Yamase ពាក់ស្លាកប្រធានក្រុម ២លើក
– ឆុន ឆាន់នី ពាក់ស្លាកប្រធានក្រុម ២លើក

៣. កីឡាករ ៣នាក់ប៉ុណ្ណោះដែលរកគ្រាប់បាល់បាន៖
– Bruno Wellington ស៊ុតបាន ៣គ្រាប់
– ជា សាវៃ ស៊ុតបាន ២គ្រាប់
– រដ្ឋ សំណាង ស៊ុតបាន ១គ្រាប់។

៤. កីឡាករបង្ហាញខ្លួនច្រើនជាងគេនៅអង្គរស៊ីធី
– ថៃ ផារតនា បង្ហាញខ្លួនសរុប ៩៨៧នាទី ក្នុងចំណោម ១១សប្តាហ៍
– Takuya Yamase បង្ហាញខ្លួនសរុប ៨២៨នាទី។

៥. អ្នកចាំទីថ្មី
– អ្នកចាំទី វ៉ុន វិចិត្រ ផ្លាស់ពី សៀមរាប អេហ្វស៊ី បង្ហាញខ្លួន ៩០នាទីពេញ សម្រាប់២ប្រកួតចុងក្រោយនៅអង្គរស៊ីធី ក្រោយអ្នកចាំទី តូច សំណាង និង យឿន រតនា ចាកចេញ។

Share.