បញ្ចប់​ការប្រកួត​សប្តាហ៍ទី១១ នៃការប្រកួតពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 វិសាខា ខ ដណ្ដើម​កំពូល​តារាងវិញ បន្ទាប់​ពី​យក​ឈ្នះ យុវជនបាទី អាយុ​ក្រោម១៨ឆ្នាំ ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋានព្រីនស៍។

ឆ្លង​កាត់​ការប្រកួត​ចំនួន ១១សប្ដាហ៍កន្លង​មក​មាន​តែ ២ក្រុម​ប៉ុណ្ណោះ​ដែល​បាន​ឈរ​កំពូល​តារាង​មាន វិសាខា ខ ចំនួន ៥សប្ដាហ៍ និងក្រសួងមហាផ្ទៃ ៦សប្ដាហ៍ ក្នុ​មាន​ដូច​ខាង​ក្រោម៖

-សប្ដាហ៍ទី១៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី២៖ វិសាខា ខ
-សប្ដាហ៍ទី៣៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី៤៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី៥៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី៦៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី៧៖ វិសាខា ខ
-សប្ដាហ៍ទី៨៖ វិសាខា ខ
-សប្ដាហ៍ទី៩៖ វិសាខា ខ
-សប្ដាហ៍ទី១០៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
-សប្ដាហ៍ទី១១៖ វិសាខា ខ

វិសាខា របូត​តំណែក​កំពូល​តារាង នៅសប្ដាហ៍ទី១០ បន្ទាប់​ឈរ​បាន ៣សប្ដាហ៍ជាប់​គ្នា​(សប្ដាហ៍ទី៧,៨ និងទី៩) នៅចំណាត់​ថ្នាក់​លេខ២ វិញ ១១ប្រកួត ឈ្នះ៦ ស្មើ ៣ និងចាញ់២ ស៊ុតបញ្ចូលទីបាន ២១គ្រាប់ របូតវិញ ១២៣គ្រាប់ មាន ២១ពិន្ទុ។ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ដោយ​ឆ្លង​កាត់ ១១​ប្រកួត ឈ្នះ៦ ស្មើ៣ និងចាញ់២ ស៊ុត​បញ្ចូល​ទី​បាន ២៩គ្រាប់ របូតវិញ ១០គ្រាប់ មាន ២១ពិន្ទុ។

តារាងចំណាត់ថ្នាក់ ត្រឹមសប្តាហ៍ទី១១៖

Share.