ការ​ប្រកួពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ) បាន​ចាប់ផ្ដើម​វគ្គ​ជម្រុះ​ជើង​ទី១ ហើយ​កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយ​ក្លិប​បាល់ទាត់​សន្តិ​ភាព ខេត្តកមពង់ធំ បាន​បរាជ័យក្នុង​ជំនួប​ប៉ះខេត្តបន្ទាយមានជ័យ ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន កំពង់ធំ។

សម្រាប់​ជំនួប ជើងទី២ រវាង ក្លិប​បាល់ទាត់​សន្តិ​ភាព ខេត្តកមពង់ធំ និងខេត្តបន្ទាយមានជ័យ នឹង​ត្រូវ​ឡើង​នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន។ ខណ:​ជំនួប​រវាង​ក្រុម​ទាំង​២ ក្រុម​ណា​ទទួល​បាន​ជ័យ​ជម្នះ​សរុប​ទាំង ២ជើង នឹង​ត្រូវា​ឡើង​ទៅ​ជួបក្លិបបាល់ទាត់​ព្រះខ័នរាជស្វាយរៀង។​

សូម​រំលឹក​ថា កាលវិភាគប្រកួត ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (វគ្គជម្រុះថ្នាក់ជាតិ) «២៧ ធ្នូ ២០២៣ និង ០៣ មករា ២០២៤»៕

Share.