អ្នកគាំទ្រដែលអញ្ជើញទៅទស្សនាផ្ទាល់នៅកីឡដ្ឋានកើនដល់ ២៥,៣០៣នាក់ គិតត្រឹមសប្តាហ៍ទី១១ នៃពានរង្វាន់លីគទី២កម្ពុជា Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៤ ខណ:កីឡដ្ឋានឡាយហ្វ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេ សរុប ៨,៧៤៥នាក់។

ខាងក្រោមនេះជាចំនួនអ្នកគាំទ្រតាមកីឡដ្ឋាននីមួយៗនៅ Cambodian League 2 សប្តាហ៍ទី១១៖

ទី១. កីឡដ្ឋានឡាហ្វ របស់ Life FC មានចំនួន 8,745នាក់

ទី២. កីឡដ្ឋាន អេ អាយ អេ ខេអឹមអេចផាក មានចំនួន 3,967នាក់

ទី៣. ទីលានបណ្ឌិត្យសភានគរបាលកម្ពុជា របស់មហាផ្ទៃ មានចំនួន 3,828នាក់

ទី៤. កីឡដ្ឋានខេត្តសៀមរាប របស់សៀមរាប អេហ្វស៊ី មានចំនួន 3,004នាក់

ទី៥. កីឡដ្ឋានព្រីនស៍ របស់វិសាខា (ខ) មានចំនួន 2,573នាក់

ទី៦. ទីលានសាលាបាល់ទាត់ជាតិបាទី របស់យុវជនបាទី U18 មានចំនួន 1,212នាក់

ទី៧. កីឡដ្ឋានខេត្តសៀមរាប របស់អង្គរស៊ីធី មានចំនួន 1,000នាក់

ទី៨. កីឡដ្ឋានស្តាតចាស់ របស់ Tiffy Army មានចំនួន 974នាក់៕

Share.