កីឡាករ អាំ សុវណ្ណារ៉ាត់ គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ទើប​តែ​បាន​បង្ហាញ​ខ្លួន ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤ នៅ​សប្ដាហ៍ទី១៥។

នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើកដំបូង​នៅ​ក្នុង​លីគកំពូលកម្ពុជា ពេញ ៩០នាទី ក្នុង​នាម​ជាអ្នក​ចាំ​ទីឲ្យ​ក្លិប​បាលើទាត់​ព្រះខ័រាជស្វាយរៀង ក្នុង​ជំនួប​យក​ឈ្នះ​​ក្លិប​បាល់ទាត់​វិសាខា ក្នុង​លទ្ធផល ៤ទល់និង៣ នៅកី​ឡដ្ឋាន​​ខេត្ត ស្វាយ​រៀង នៅវគ្គជម្រុះជុំទី២ ​សប្ដាហ៍ទី១៥ កាលពី​រាត្រី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ជ័យ​ជម្នះ​របស់ព្រះខ័នរាជស្វាយរៀង រកគ្រាប់​បាន​ដោយ​កីឡាករ Marcus Haber ចំនួន ៣គ្រាប់ (បាល់​ប៉េណាំងទី១គ្រាប់) និងកីឡាករ Bento Fernandes ចំនួន ១គ្រាប់។ ខណ:​វិសាខា រក​បាន​ដោយ​កីឡាករ Mouzinho ចំនួន ១គ្រាប់ ស៊ិន កក្កដា ចំនួន ១គ្រាប់ និង សរ រតនា ចំនួន ១គ្រាប់។​

ក្នុង​អាជីពបាល់ទាត់ គិត​មក​ដល់​ពេល​នេះ អាំ សុវណ្ណារ៉ាត់ បាន​ប្រឡូកបានរយ:ពេល១១ឆ្នាំហើយ។ ម្ចាស់​អាវ​លេខ ១៨​រូប​នេះ គឺ​ជាអ្នក​ចាំ​ទី​ដែល​បាន​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជស្វាយរៀង និង​បាន​បន្ត​អាជីព​បាល់ទាត់​រហូត​មក​ដល់​បច្ចុប្បន្ន។

យុវជន​មាន​ដើមកំណើរ​នៅ​រាជធានីភ្នំពេញរូបនេះ ​ក៏​ជា​អតីត​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៩ឆ្នាំ ពិសេ​ក៏​ធ្លាប​បាន​ជួយ​ព្រះខ័នរាជស្វាយ​រៀង ឈ្នះ​ពាន​រង្វាន់​នៅ​លីគកំពូលកម្ពុជា និងពាន​សម្ដេច​តេជោ ហ៊ុន​ សែន ផង​ដែរ។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី១៥៖

Share.