តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​សាន់ដេរ កញ្ញា​ អ៊ីវ៉ា (EVA) បាន​ចេញ​មក​ផុស​លើ​បណ្ដាញ​សង្គម​បែប​ហួស​ចិត្ត​ថា​កញ្ញា​ត្រូវ​បាន​គណនី​មួយ​ចូល​មក​ជេរ​ដោយ​គ្មាន​មូលហេតុ​ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹងគណនី​នោះ​បាន​ទាំង​តេ​ទៅ​លេខ​ទូរស័ព្ទ​​ទូររស័ព្ទ​ហើយ​ជេរ​​​ខ្លាំង​ៗ​ថែម​ទៀត​។

​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ ​កញ្ញា អ៊ីវ៉ា បាន​ចេញ​មក​បង្ហោះ​សំណេរ​ចែក​រំលែក​រឿងរ៉ាវ​ហួសចិត្ត​មួយ​ដែល​កញ្ញា​បាន​ជួប​ប្រទះ​​ ដោយ​មាន​គណនី​មួយ​ឈ្មោះ​ Ah July បាន​ចូល​មក​ខមមិន​ជេរ​ប្រមាថ​លើ​រូប​កញ្ញា​ដោយ​ប្រើ​ប្រាស់​នូវ​ពាក្យ​សម្ដី​អសុរស​ ហើយ​ក្នុង​សំណេរនោះ​បាន​គណនី​ Ah July បានចោទ​ប្រកាន់កញ្ញា​ EVA ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា ព្រម​ទាំង​លើក​ឡើង​ទៀត​ថា​កញ្ញា​ EVA បាន​ជេរ​ប្រមាថ​ខ្លួន​ថែម​ទៀត​ផង​។

ចំពោះ​លើក​ឡើង​របស់​គណនី​ខាង​លើ​ ត្រូវ​បាន​កញ្ញា​ ឃីន ស្រីនាថ​ ហៅ​ EVA ច្រាន​ចោទ​ព្រម​ទាំង​អះអាង​ថា​កញ្ញា​មិន​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ឬ​ស្គាល់​បុគ្គល​ដែល​បាន​ជេរ​ប្រមាថ​លើ​រូប​កញ្ញា​នេះ​ឡើយ​ ដោយ​កញ្ញា​បាន​ Printscreen ភ្ជាប់​​ជាមួយ​នឹង​​សំណេរ​​រៀបរាប់​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា​៖ «ខ្ញុំ​អត់​ដែល​ស្គាល់​គាត់​ទេ​ តែ​គាត់​ចូល​មក​ខមមិន​ក្នុង​ផេក​ ជេរខ្ញុំ​យកៗ ថែមទាំង​ខល​មក​គំរាម​ខ្ញុំ​ទៀត  0965710378។ បញ្ជាក់ខ្ញុំផុសនេះគ្មានគោលបំណងអាក្រក់ឬឌឺដងគាត់ទេ គ្រាន់តែចង់អោយបងប្អូនទាំងអស់គ្នាដឹងកុំអោយមានការយល់ច្រលំ​»

ងាក​មក​គណនី​ Ah July វិិញ​ក៏​បាន​ឆ្លើយ​តប​ចំពោះ​ការ​លើកឡើង​របស់​កញ្ញា​ EVA តាម​រយៈ​ការ​ Share ផុស​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Sunday ហើយ​សរសេររៀប​រាប់ខ្លឹម​សារ​ទាំង​ស្រុង​​ថា​៖ «ញុំសួរ,,បើនាងស្មោះត្រង់ នាងហ៊ានស្បថទៅ,,,,ខ្ញុំតេលើក​ទីមួយ​ខ្ញុំជេរមែន,,តែខ្ញុំតេលើកទីពីរ,,,នាងជេរម្រាយខ្ញុំ ពេញៗមាត់,មិនបង្ហោះផង,,,កុំសម្ដែង,,យកល្អតែខ្លួនឯង,,,ស្បថទៅ​,,,,​ស្បថ​ដាក់ជីវិត នាងសាហាវ ,,មើលសំបកក្រៅ ថាល្អណាស់ មើលទៅ កំសត់ណាស់,តែ,ធាតុពិត ,,បានដឹង»។

យ៉ាង​ណា​​មិញ​សំណេរ​​ខាង​លើ​មិន​ទទួល​បាន​ការ​គាំទ្រ​នោះ​ទេ​ ព្រោះ​មាន​អ្នក​គាំទ្រ​របស់​កញ្ញា​ អ៊ីវ៉ា ជា​ច្រើន​នាក់​ចូល​មក​ខមមិន​ជេរ​ស្ដី​ព្រម​ទាំង​លើក​ឡើង​ថា​គណនី Ah July ជា​មនុស្ស​ឆ្កួត​វិកល​ចរិត​ជា​ដើម​។ល។​

សារព័ត៌មាន​ត្រយង​ ​នឹង​ធ្វើ​ការ​ទំនាក់ទំនង​តាម​រយៈ​សារអេឡិចត្រូនិក​ទៅ​កាន់​កញ្ញា​ អ៊ីវ៉ា ដើម្បី​សាកសួរ​ពី​ដំណើរ​ដើម​ទង​ពាក់ព័ន្ធ​នឹង​រឿង​នេះ​​ឱ្យ​កាន់​តែ​ច្បាស់​ជា​បន្ត​ទៀត​ ​៕

Telegram-Troryorng
Share.