ឆ្លងកាត់ ៧៥ប្រកួតនៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤​ គិតត្រឹមសប្តាហ៍ទី១៥ ឃើញថា អ៊ុំ វិចិត្រ របស់​ភ្នំពេញក្រោន បានស្រវាកៅអីងារជាអ្នកចាំទី រក្សា​សំណាញ់​ទី (Clean Sheets) បាន​ ៥លើកមុន​គេ ក្នុង​ចំណោម ៣៣លើក។

ខណ: អ៊ុំ សេរីរ័ត្ន គឺជាអ្នកចាំទី ទី១៨ ដែលរក្សា​សំណាញ់​ទី (Clean Sheets) ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១នាក់ដំបូងសារថ្មីក្នុងជំនួប Tiffy Army ចាញ់ភ្នំពេញក្រោន ៣-០ នៅកីឡដ្ឋានស្តាតចាស់ សប្តាហ៍ទី១២ នៅលីគកំពូលកម្ពុជា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោយខកខានជិត៣ឆ្នាំ ប្រើពេលសរុប១០០៤ថ្ងៃ។

ក្នុង​នោះបញ្ជីឈ្មោះអ្នកចាំទីរក្សា Clean Sheets ទាំង ៣៣លើករួម​មានដូចខាងក្រោម៖

១. អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន រក្សា Clean Sheets ចំនួន ៥លើក
២. វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets ចំនួន ៤លើក
៣. ហ៊ុល គឹមហ៊ុយ របស់វិសាខា រក្សា Clean Sheets ចំនួន ៤លើក
៤. ថា ច័ន្ទរិទ្ធី របស់បឹងកេត រក្សា Clean Sheets ចំនួន ៣លើក
៥. កែវ សុខសិលា របស់វិសាខា រក្សា Clean Sheets ចំនួន ២លើក
៦. សាំង ហាន់ឃុន របស់ព្រៃវែង រក្សា Clean Sheets ចំនួន ២លើក
៧. ឆេង ចាន់ថា របស់ ISI ដង្កោរសែនជ័យ រក្សា Clean Sheets ចំនួន ២លើក
៨. គង់ ចាន់វុទ្ធី របស់ ISI ដង្កោរសែនជ័យ រក្សា Clean Sheets ចំនួន ១លើក
៩. ពេជ្រ តារា របស់ Tiffy Army រក្សា Clean Sheets ចំនួន ១លើក
១០. សោម សុគន្ធដារ៉ា របស់ Tiffy Army រក្សា Clean Sheets ចំនួន ១លើក
១១. អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets ចំនួន ១លើក
១២. នុន ណាត របស់អង្គរថាយហ្គឺរ រក្សា Clean Sheets ចំនួន ១លើក
១៣. ទូត សារ៉ូត របស់គិរីវង់សុខសែនជ័យ រក្សា Clean Sheets ចំនួន ១លើក
១៤. រ៉េត លីហេង របស់ណហ្គាវើលដ៍ រក្សា Clean Sheets ចំនួន ១លើក
១៥. យី ប៊ុនហេង របស់អង្គរថាយហ្គឺរ រក្សា Clean Sheets ចំនួន ១លើក
១៦. ស៊ូ យ៉ាទី របស់ណហ្គាវើលដ៍ រក្សា Clean Sheets ចំនួន ១លើក
១៧. សាវែង សំណាង របស់ភ្នំពេញក្រោន រក្សា Clean Sheets ចំនួន ១លើក
១៨. អ៊ុំ សិរីរ៍ត្ន របស់ Tiffy Army រក្សា Clean Sheets ចំនួន ១លើក៕

Share.