ការប្រកួតពានរង្វាន់​លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ចប់សប្តាហ៍ទី១៥ ហើយកាលពីថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា មានកីឡាករចំនួន៨នាក់បង្ហាញខ្លួនលើស ១០០នាទីក្នុងនាមជាប្រធានក្រុម នៅCPL ត្រឹមសប្តាហ៍ទី១៥។

ខាងក្រោមនេះជាប្រធានក្រុមដែលបង្ហាញខ្លួនលើស ១០០០នាទី៖

ទី១. កីឡការ គួច សុកម្ភៈ របស់ណាហ្គាវើលដ៍ បង្ហាញខ្លួនបានចំនួន ១៣៥០នាទី ។

ទី២. កីឡាករ Khan Mohammed Faeez របស់វិសាខា បង្ហាញខ្លួនបានចំនួន ១៣១៧នាទី។

ទី៣. កីឡាករ សឿយ វិសាល បង្ហាញខ្លួនបានចំនួន ១២៧១នាទី។

ទី៤. កីឡាករ So Omae របស់ព្រៃវែង បង្ហាញខ្លួនបានចំនួន ១២៦០នាទី។

ទី៥. កីឡាករ ម៉ាត់ នូរុណ របស់បឹងកេតបង្ហាញខ្លួនបានចំនួន ១២៥១នាទី។

ទី៦. កីឡាករ សុផល ឌីម៉ង់ របស់អង្គរថាយហ្គឺរ បង្ហាញខ្លួនបានចំនួន ១១២១នាទី។

ទី៧. កីឡាករ Coulibaly Abdel Kader របស់ ISI ដង្កោសែនជ័យ បង្ហាញខ្លួនបានចំនួន១០៤១នាទី។

ទី៨. កីឡាករ អ៊ុព កាម៉ុល របស់ Tiffy Army FC បង្ហាញខ្លួនបានចំនួន ១០២៧នាទី។

សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតដល់ជុំផ្តាច់ព្រ័ត្រ៕

Share.