ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា បាន​រងបរាជ័យ​ក្នុង​លទ្ធផល ៣ទល់​និង០ ជា​មួយ​ក្រុម​ជម្រើសជាតិ​កាតា កាលពីយប់ថ្ងៃឆ្លង​ឆ្នាំសកល ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជំនួបសាកល្បងសមត្ថភាពអន្តរជាតិ (Close Door Training Match – ប្រកួតបិ​ទទ្វារ) នៅប្រទេសកាតា។

ក្រោយចប់ការប្រកួតលោក លោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងថា៖«យើងបានមើលឃើញហើយថាលេងជាមួយក្រុមកម្រិតខ្ពស់ និងកីឡាករលំដាប់ World Class (កាតា) យើងត្រូវធ្វើការងារខ្លាំងប៉ុនណា»។

គ្រូបង្វឹកជនជាតិអាហ្សង់ទីន បន្តទៀតថា៖«ប៉ុន្តែខ្ញុំមានមោទនភាពខ្លាំងណាស់សម្រាប់ក្រុមទាំងមូល ពួកយើងបានលេងការប្រកួតដ៏អស្ចារ្យ និងឆន្ទ:ខ្លាំង​, យើងព្យាយាមលេងគ្រប់ពេល ហើយយើងអាចលេងនៅកម្រិតខ្ពស់ ទោះបីយើងធ្វើដំណើរអស់រយ:ពេល១០ម៉ោង ខុសពេលវេលា​ និងម្ហូបអាហារ»។

លោក Félix Dalmás បន្ថែមចុងក្រោយ៖«ដូច្នេះយើងត្រូវស្រែកឃ្លានជ័យជម្នះបន្ថែមទៀត ប៉ុន្តែត្រូវខិតខំសម្រាប់អ្វីដែលយើងបានខិតខំប្រឹងប្រែង ហើយនេះគឺជាមូលដ្ឋានគ្រឹះ ២០២៤ នឹងក្លាយជាឆ្នាំល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ចឹងហើយយើងត្រូវរៀបចំទាំងអស់គ្នា»៕

Share.