ភោជនីយដ្ឋាន៖ ចូលដល់​ឆ្នាំ ២០២៤ នេះ គ្មាន​អី​ប្រសើរ​ការជួបជុំ​ជាមួយ​ក្រុមគ្រួសារ មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​នៅ​កន្លែង​ដ៏​ស្អាត មាន​ម្ហូបឆ្ងាញ់ៗ និង​អាច​មើល​ទេសភាព​បៃតង​យ៉ាង​ត្រជាក់​ភ្នែក​នោះទេ ។ កន្លែង​បែប​រ៉ូ​មែន​ទិ​ក​នេះ​សម្រាប់​អ្នក​បាន​នាំ​ក្រុមគ្រួសារ​មក​ភ្លក្ស​ម្ហូប​ដឹង​តែ​គេ​ពេញចិត្ត​ខ្លាំង​ហ្មង។ ថ្ងៃនេះ​ត្រយង​សូម​ណែនាំ ភោជនីយដ្ឋាន ផ្កា​ច័ន ធានាថា​ស្រស់ស្រាយ​បែប​ធម្មជាតិពិត។

ភោជនីយដ្ឋាន ផ្កា​ច័ន ជា​ប្រភេទ​ភោជនីយដ្ឋាន​ដែលមាន​លក្ខណៈ​បែប​ធម្មជាតិ រៀបចំ​ឡើងជា​ពីរ​សណ្ឋាន​មាន៖ បែប​អង្គុយ​ខាងក្នុង​ជាមួយ​ម៉ាស៊ីនត្រជាក់ និង លក្ខណៈ​អង្គុយ​ជា​កញ្ចុះ ជាមួយ​បរិយាកាស​ប្រកបដោយ​ខ្យល់​ពី​ធម្មជាតិ ជាមួយ​ម្ហូប​បែប​ខ្មែរ​ដ៏​សម្បូរបែប​ជាង ១០០ មុខ​ដែល​ភាគច្រើន​ជា​ម្ហូប​ដែល​ប្រជាជន​ខ្មែរ​និយម​ពិសា។

សម្រាប់​មុខម្ហូប​ប្រចាំ​ហាង​ដែល​ភ្ញៀវ​និយម​ចូលចិត្ត​រួមមាន៖  គុយទាវ​ផ្កា​ច័ន នំ​បុ័ង​ខ​គោ បបរគ្រឿង​ខ្យង បាញ់ឆែវ​ផ្កា​ច័ន សម្លកកូរ​ត្នោត សម្លម្ជូរគ្រឿង​ស្លឹក​ម្កាក់​ពោះគោ ឆា​ត្រប់​ដុត​សាច់ជ្រូក​ចិ​ញ្ជ្រាំ ប្រហុក​អាំង​លើ​ជ្រុ​ញ ញាំ​ស្ដៅ​ត្រីឆ្អើរ និង​មាន់​ស្រែ​អាំង​អំបិលម្ទេស ជាដើម។

លក្ខណៈពិសេស​សម្រាប់ ភោជនីយដ្ឋាន ផ្កា​ច័ន គឺមាន​ទីតាំង​ធំ​ទូលាយ កន្លែង​អង្គុយ​ទូលាយ ងាយស្រួល​ក្នុងការ​ពិភាក្សា​ការងារ ការរៀបចំ​នៅក្នុង​បរិវេន​ហាង​មាន​ដើមឈើ​ផ្កា​ធំ​តូច មាន​លក្ខណៈ​បែប​ធម្មជាតិ និង​មាន​playground សម្រាប់ក្មេងៗលេង ។ រីឯ​សេវាកម្ម​ពិសេស​រួមមាន​ការរៀបចំ​មុខម្ហូប​ឬ​ភេសជ្ជៈ​ពួកយើង​ផ្ដោតទៅលើ​អនាម័យ​ជានិច្ច រាល់​មុខម្ហូប​នៅ​ផ្កា​ច័ន​ផ្ដោតទៅលើ​រសជាតិ​ខ្មែរ​ទាំង​ស្រុង ហើយ​បន្ថែម​ពីនេះ​រាល់​ការអញ្ជើញ​មក​ពិសា​អាហារ​ថ្ងៃត្រង់​មានការ​ផ្ដល់ជូន​បង្អែម​សម្រាប់​លាង​មាត់។ 

សូមជម្រាបថា ភោជនីយដ្ឋាន ផ្កា​ច័ន ចាប់​បើក​លក់​ចាប់ពី​ម៉ោង 6:30am ដល់ 8:00pm មាន​បម្រើ​ជូន​នូវ​អាហារ​ទាំងបី​ពេល  អាហារ​ពេល​រសៀល និង​មាន​ទទួល​រៀបចំ​កម្មវិធី​ខួបកំណើត  កម្មវិធី​ជប់លៀងផ្សេងៗ ។ ភោជនីយដ្ឋាន ផ្កា​ច័ន  ស្ថិតនៅ​ផ្លូវ 1800 ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី២ ខ​ណ្ខ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ( នៅ​ទល់មុខ​សាលាសង្កាត់​ទួល​សង្កែ​ទី២ ) ។ Tel : 070 372 286 / 061 722 267 ៕

Share.