ការប្រកួតកីឡាអេឡិចត្រូនិច eCambodian Premier League 2023/24 បានបន្តដំណើរទៅសប្តាហ៍ទី១៦ ហើយ ខណៈកាលពីប្រកួតនៅសប្តាហ៍ទី១៥កន្លងទៅឃើថា កីឡាករ ទឹម វង្សរ៉ាវុធ តំណាងក្រុមណាហ្គាវើលដ៍ ជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ ពោលគឺមានចំនួន៣៩គ្រាប់ ឈរលេខ២ មាន៣០ពិន្ទុ ក្នុងតារាងចំណាត់ថ្នាក់។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៥

សូមជម្រាបដែរថា ការប្រកួតកីឡាអេឡិចត្រូនិច eCambodian Premier League ទើបរៀបចំការប្រកួតរដូវកាលដំបូង ឆ្នាំ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយ១០ក្រុមនោះមានកីឡាករតំណាងក្លិបនីមួយៗ។ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកឈ្នះនឹងក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាល៕

Share.