ឆ្លង​កាត ​១៥​សប្ដាហ៍​មក​នេះ​ឃើញ​ថា​ មានតែកីឡាករ​កូតារ​អាស៊ាន​ ៣រូបប៉ុណ្ណោះ ដែលអាច​បង្ហាញ​ខ្លួន​បាន​គ្រប់​ការប្រកួត នៅ​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023/2024 រួម​មាន​កីឡា​ករ Bugas Pocholo របស់អង្គរថាយហ្គឺរ, Thiha Zaw របស់ព្រៃវែង និង Jhon Frith របស់ ISI ដង្កោសែនជ័យ។

នេះគឺជាកំណត់ត្រារបស់កីឡករកូតារអាស៊ានទាំង ៣រូបរួមមាន៖

កំណត់ត្រា​របស់ Bugas Pocholo សញ្ជាតិហ្វីលីពីន របស់អង្គរថាយហ្គឺរ ទាំង​១៥​ប្រកួត​​លើ​ទីលាន​សរុប ៩៦៩នាទី រកបាន ៣គ្រាប់ កាត ១សន្លឹក ឈ្នះ MVP ចំនួន ១លើក។

ក្នុងនោះបង្ហាញខ្លួនទាំង១៥សប្ដាហ៍រួមមាន៖ សប្ដាហ៍​ទី១៖ ៣០នាទី, សប្ដាហ៍​ទី២៖ ១៧នាទី, សប្ដាហ៍​ទី៣៖ ១០នាទី, សប្ដាហ៍​ទី៤៖ ៦១នាទី, សប្ដាហ៍​ទី៥៖ ២៤នាទី, សប្ដាហ៍​ទី៦៖ ៨៩នាទី, សប្ដាហ៍​ទី៧៖ ២៣នាទី, សប្ដាហ៍​ទី៨៖ ៩០នាទី ,សប្ដាហ៍​ទី៩៖ ៩០នាទី, សប្ដាហ៍​ទី១០៖ ៨៦នាទី, សប្ដាហ៍​ទី១១៖ ៩០នាទី, សប្ដាហ៍​ទី១២៖ ៨៩នាទី,សប្ដាហ៍​ទី១៣៖ ៩០នាទី, សប្ដាហ៍​ទី១៤៖ ៩០នាទី, សប្ដាហ៍​ទី១៥៖ ៩០នាទី។

កំណត់ត្រា​របស់ Thiha Zaw សញ្ជាតិមីយ៉ាន់ម៉ា របស់ព្រៃវែង ​ទាំង​១៥​ប្រកួត​​លើ​ទីលាន​សរុប ១ ១៨២នាទី រកបាន ៨គ្រាប់ ឈ្នះ MVP ចំនួន ២លើក។

ក្នុងនោះបង្ហាញខ្លួនទាំង១៥សប្ដាហ៍រួមមាន៖ សប្ដាហ៍​ទី១៖ ៩០នាទី, សប្ដាហ៍​ទី២៖ ៩០នាទី, សប្ដាហ៍​ទី៣៖ ៥៤នាទី, សប្ដាហ៍​ទី៤៖ ៣៥នាទី, សប្ដាហ៍​ទី៥៖ ៩០នាទី, សប្ដាហ៍​ទី៦៖ ៩០នាទី, សប្ដាហ៍​ទី៧៖ ៩០នាទី, សប្ដាហ៍​ទី៨៖ ៩០នាទី, សប្ដាហ៍​ទី៩៖ ៩០នាទី, សប្ដាហ៍​ទី១០៖ ៩០នាទី, សប្ដាហ៍​ទី១១៖ ៧២នាទី, សប្ដាហ៍​ទី១២៖ ៩០នាទី, សប្ដាហ៍​ទី១៣៖ ៩០នាទី, សប្ដាហ៍​ទី១៤៖ ៣១នាទី, សប្ដាហ៍​ទី១៥៖ ៩០នាទី។

កំណត់ត្រា​របស់ Jhon Frith សញ្ជាតិទីម័រ ខាងកើត របស់ ISI ដង្កោសែនជ័យ ​ទាំង​១៥​ប្រកួត​​លើ​ទីលាន​សរុប ១ ១៧៨នាទី រកបាន ៣គ្រាប់ ឈ្នះ MVP ចំនួន ១លើក។

ក្នុងនោះបង្ហាញខ្លួនទាំង១៥សប្ដាហ៍រួមមាន៖ សប្ដាហ៍​ទី១៖ ៩០នាទី, សប្ដាហ៍​ទី២៖ ៩០នាទី, សប្ដាហ៍​ទី៣៖ ៤៥នាទី, សប្ដាហ៍​ទី៤៖ ៩០នាទី, សប្ដាហ៍​ទី៥៖ ៤៤នាទី, សប្ដាហ៍​ទី៦៖ ៩០នាទី, សប្ដាហ៍​ទី៧៖ ៧២នាទី, សប្ដាហ៍​ទី៨៖ ៩០នាទី, សប្ដាហ៍​ទី៩៖ ៧៣នាទី, សប្ដាហ៍​ទី១០៖ ៧៨នាទី, សប្ដាហ៍​ទី១១៖ ៨២នាទី, សប្ដាហ៍​ទី១២៖ ៩០នាទី, សប្ដាហ៍​ទី១៣៖ ៦៤នាទី, សប្ដាហ៍​ទី១៤៖ ៩០នាទី, សប្ដាហ៍​ទី១៥៖ ៩០នាទី។

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១៥៖

គួរបញ្ជាក់ដែរ នេះ​ជា​រដូវកាល​ដំបូង​ហើយ​ដែល​លីគ​កំពូល​កម្ពុជា អនុញាតិ​ឱ្យ​ក្លិប​ជា​សមាជិក​ប្រើ​ប្រាស់​កូតា​កីឡាករ​អាស៊ាន ខណៈ​កម្ពុជា ប្រទេស​ទី​៣ក្នុង​តំបន់​អាស៊ាន ដែល​បើក​អោយ​ប្រើប្រាស់​កីឡាករ​ ក្នុង​តំបន់​បន្ទាប់​ពី ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។ ដូច្នេះ​កូតា​កីឡាករ​បរទេស​នៅ​លីគ​កំពូល​កម្ពុជា បើក​អោយ​ចុះ​ឈ្មោះ​កីឡាករ​បរទេស​គ្រប់​ជាតិ​សាសន៍​៤រូប បូក​កីឡាករ​ជា​ពលរដ្ឋ​អាស៊ី ១រូប និង​កីឡាករ​ជា​ពលរដ្ឋ​អាស៊ាន​១រូប សរុប​៦រូប៕

កម្មវិធីប្រកួត សម្រាប់សប្ដាហ៍ទី១៦៖

Share.