នៅចុងសប្តាហ៍នេះទាំងថ្ងៃសៅរ៍ ទី៦ និងថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ ក្លិបបាល់ទះ Win Streak របស់កីឡាករ វឿន វាសនា នឹងត្រូវលេងចំនួន២ប្រកួតជាប់គ្នា នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League ២០២៣-២៤។

២ប្រកួតរបស់ក្រុមបាល់ទះ Win Streak ដើមឆ្នាំ ២០២៤ មានដូចជា៖

  • ថ្ងៃទី៦ ខែមករា Win Streak ប៉ះ TMFI Falcons វេលាម៉ោង ៤:០០នាទីរសៀល
  • ថ្ងៃទី៧ ខែមករា Win Streak ប៉ះ  Pingtung Taipower វេលាម៉ោង ៣:០០នាទីរសៀល។

ខាងក្រោមនេះគឺជាលទ្ធផល ៦ប្រកួតរបស់ វឿន វាសនា ជាមួយក្លិប ​Win Streak៖

  1. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
  2. ​Win Streak បានយក​ឈ្នះ Taoyuan TFMI ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15)។
  3. Win Streak បានរងបរាជ័យក្រោមថ្វីដៃ Taipower ៣សិតទល់០ (25-30, 19-25, 21-25) កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
  4. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (25-20, 25-21, 25-20) កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
  5. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (20-25, 18-25, 8-25) កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
  6. Win Streak បានយកឈ្នះ Conti Sports ក្នុងលទ្ធផល ៣សិតទល់នឹង១ (25-15, 25-18, 22-25, 26-24) កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

តារាងចំណាត់ថ្នាក់នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League៖

  1. Pingtung Taipower មាន ២៦ពិន្ទុ
  2. Win Streak មាន ២២ពិន្ទុ
  3. Taiwan Falcon មាន ១៥ពិន្ទុ
  4. Mizuno មាន ១១ពិន្ទុ
  5. Conti Sport មាន ៦ពិន្ទុ
  6. Changhua SDTV មាន ៤ពិន្ទុ៕
Share.