ពាន​ជេីងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមករា រហូតដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុន ខណ: ថៃ, វៀតណាម, ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ជាអាស៊ាន ចំនួន៤ដែលអាចឈានដល់ជុំចុងក្រោយនេះ។

២៤ក្រុមចុងក្រោយរួមមានដូចជា៖
អូស្ត្រាលី, ជប៉ុន, អ៊ីរ៉ង់, អ៊ីរ៉ាក់, កូរ៉េខាងត្បូង, លីបង់, ប៉ាឡេស្ទីន, អូម៉ង់, ចិន, កាតា, អារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត, វៀតណាម, ហ្ស៊កដានី, ស៊ីរី, អ៊ូសបេគីស្ថាន, ឥណ្ឌា, បារ៉ែន, តាជីគីស្ថាន, ថៃ, ម៉ាឡេស៊ី, សាធារណរដ្ឋគីរីហ្សី, ហុងកុង និង ឥណ្ឌូណេស៊ី។

គិតចាប់តាំងពីឆ្នាំ ១៩៥៦ នៅពេលដែលព្រឹត្តិការណ៍ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Asian Cup ត្រូវបានបង្កើតឡើងដំបូង រហូតដល់បច្ចុប្បន្នមានរយ:ពេល៦៨ឆ្នាំ។

ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ដណ្តើមបានចំណាត់​ថ្នាក់​លេខ​៤ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 1972 AFC Asian Cup ក្រោយ​ចាញ់​អ៊ីរ៉ង់ ២ទល់១ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​បន្ត​ចាញ់​ថៃ ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ ដោយ​បាល់​ប៉េណាំងទី​៥ទល់៣ ក្រោយ​ស្មើ​គ្នា​២ទល់២ នៅ​ម៉ោង​ប្រកួត​ពេញ។

កាលនោះក្រុមជម្រើសជាតិកម្ពុជា មានឈ្មោះថា Khmer Republic (សាធារណរដ្ឋខ្មែរ) ស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងគុយវ៉ែត។ ក្រោយឆ្លងកាត់២ប្រកួត ក្រុមទាំង៣ មាន២ពិន្ទុរៀងៗខ្លួន ខុសផលសងគ្រាប់បាល់ប៉ុណ្ណោះ៕

កម្ពុជា ៤-០ គុយវ៉ែត
Share.