ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣/២០២៤ នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះតទៅ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិអូឡាំពិក។

ដោយ​ក្នុង​នោះសមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ “តេជោលីគ” រដូវកាល ២០២៣-២០២៤ មានចំនួន ៨ ចូលរួមប្រកួត រួម​មាន​៖

១) សមាគមបាល់ទះវិសាខា


២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ


៣) ក្លិប បញ្ជាការដ្ឋានអង្គរក្ស


៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣


៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ


៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់


៨) ក្លិបស្នងការដ្ឋាននគរបាល ខេត្តកណ្តាល

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា ៣ជុំ មាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)

សម្រាប់​បងប្អូនដែលស្រឡាញ់វិស័យកីឡាបាល់ទះទាំងអស់ ចូលរួមគាំទ្រឲ្យបានច្រើនកុះករ ការ​ប្រកួត​ នឹង​ត្រូពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ចូលរួម​ទស្សនាដោយសេរី៕

ក្នុងចំណោមសមាគម/ក្លិបទាំង៨នេះ តើបងប្អូនពេញចិត្ត និងគាំទ្រក្រុមណាខ្លះ?

Share.