ក្លិបបាល់ទាត់សៀមរាបយូណាយធីត ប្រកាសជ្រើសរើសថ្នាលយុវជន ដើម្បីស្វែងរកកីឡាករដែលមានសមត្ថភាពចូលរួមក្រុមបន្ថែមទៀត និងជួយនាំផ្លូវក្មេងៗជំនាន់ក្រោយ ឆ្ពោះទៅកាន់កីឡាករអាជីពក្នុងស្រុក និងលើឆាកអន្តរជាតិនាពេលអនាគត។

លក្ខខណ្ឌនៃការធ្វើតេស្តដំណាក់កាលទី១៖

  • ចាប់ផ្តើមធ្វើតេស្តនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹកតទៅ
  • កើតនៅឆ្នាំ ២០០៨, ២០០៩ និង ២០១០
  • ត្រៀមឯកសារត្រឹមត្រូវដូចជា៖ សំបុត្រកំណើត សៀវភៅគ្រួសារ និងកាតចាក់វ៉ាក់សាំង
  • ធ្វើតេស្តនៅទីលានសិប្បនិមិ្មតសៀមរាប យូណាយធីត
  • ទំនាក់ទំនងបន្ថែមតាមរយៈលេខ 069879858 / 0974619956៕
Share.