បន្ទាប់​ពី​ផុស​ហួសចិត្ត​ចំពោះ​គណនី​មួយ​ដែល​បាន​ប្រើប្រាស់​ពាក្យ​ប្រមាថ​និង​គំរាម​សម្លា.ប់​ខ្លួន ​កញ្ញា​ អ៊ីវ៉ា ក៏បានច្រាន​ចោលរាល់​​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​​ពិសេស​រឿង​អាស្រូវ​ស្នេហា​ ​កញ្ញា​ អ៊ីវ៉ា ក៏បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ត្រង​ឱ្យ​ដឹង​ដែរ​ថា​កញ្ញា​ ​នឹងមាន​ចាត់​ចំណាត់​ការ​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​បុគ្គលម្នាក់នោះនៅ​តែ​បន្ត​តាម​រំខាន​រុកគួន​កញ្ញា​ជា​បន្ត​ទៀត​។

តារា​ចម្រៀង​កញ្ញា​ អ៊ីវ៉ា បានផុស​ចែក​រំលែក​រឿង​ហួសចិត្ត​ខ្លាំងមួយកាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា​ ឆ្នាំ​២០២១​ ដោយ​កញ្ញា​ ​ត្រូវ​បាន​គណនី​មួយ​មាន​ឈ្មោះ​ថា​ Ah July ចូល​មក​ខមមិន​ជេរ​ប្រមាថ​ ព្រម​ទាំង​តេមក​ជេរ​និង​គំរាម​កញ្ញា​ថែម​ទៀត​។

ឆ្លើយ​តប​មក​កាន់​សារព័ត៌មាន​ត្រយងកញ្ញា​ ឃីន ស្រីនាថ ហៅ​អ៊ីវ៉ា បាន​អះអាង​ថាកន្លង​មក​កញ្ញា​ មិន​ធ្លាប់​ស្គាល់​ម្ចាស់​គណនី​ខាង​លើ​នេះ​នោះ​ទេ ហើយ​នៅ​ពេល​ដែល​មាន​បញ្ហា​ចម្រូងចម្រាស់​ជេរ​ប្រមាថ​និង​តេ​មក​គំរាម​កញ្ញា​ កញ្ញា​បាន​ចូល​ទៅ​ស្រាវជ្រាវ​ ហើយ​អាច​កំណត់​បាន​ថា​គណនី​នោះ​អាច​ជា​គណនី​ក្លែងក្លាយ​។

បន្ថែម​លើ​សពីនោះ​ទៀត កញ្ញា ​អ៊ីវ៉ា ក៏​បាន​ឱ្យដឹងដែរ​ថា​ម្ចាស់​គណនី​រូប​នោះ​ក៏​អាច​ជា​មនុស្ស​មានសតិ​មិន​ល្អ​ ព្រោះ​មិន​ត្រឹម​តែ​កញ្ញា​ម្នាក់នោះ​ទេ​ដែល​ត្រូវ​គណនី​ឈ្មោះ Ah July នោះ​ជេរ​រាលដាល​សូម្បី​តែ​ កញ្ញា សុខ ពិសី កញ្ញា សាឡាត់ ស្រី ក៏ដូចជាហាងកាត់ដេរប្រណីតនារី​ក៏​មិន​ខុស​គ្នាដែរ។

ទោះ​ជា​កញ្ញា​អ៊ីវ៉ា បាន​លើក​ឡើង​ថាកញ្ញា តាំង​ពី​ដើម​​ជាមនុស្ស​ចូល​ចិត្ត​ស្ងៀមស្ងាត់​ និង​មិន​ចង់​មាន​រឿង​ ព្រោះ​កញ្ញា​សាង​បាន​ភាព​ល្បីល្បាញ​​និង​មិន​ធ្លាប់​មាន​រឿង​អាស្រូវ​អ្វី​ទាំង​អស់​។ ប៉ុន្តែ​បើ​បុគ្គល​នោះ​នៅ​តែតាម​រំខាន ប្រមាថ​ មើលងាយ គំរាម ដល់​កញ្ញាទៀត​នោះ​កញ្ញា​អាច​នឹង​ពិចារណា​ចាត់​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​៕

ទស្សនា​វីដេអូ​ព័ត៌មាន​ អ៊ីវ៉ា ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.