អ្នក​មេម៉ាយ​ចាយ​រាង​ ស្អាត​ស្រស់​សោភា​មិន​ចាញ់​ក្រមុំ​ អ្នក​នាង​ ភិន សុដាលីស កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​បាន​ផុស​ចែក​រំលែក​រូបភាព​ស្អាត​ជាមួយ​នឹង​កូន​ស្រី​បណ្ដូល​ចិត្ត​របស់​ខ្លួន​នៅ​ទីតាំង​ភ្នំ​ចំបាប់​ឬភ្នំបាប់​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ឃើញ​ហើយ​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​ចំពោះ​រូប​សម្រស់​ដ៏​ស្អាត​របស់​កុមារី​  Katherina។

រាប់​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​​កំណើត​បើក​ភ្នែក​មើល​ឃើញ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​ តុលា ឆ្នាំ​ ២០១៦ មកដល់​ឆ្នាំ​២០២១​នេះ​​ នាង​តូច Katherina ចម្រើន​​វ័យ​ជិត​គ្រប់ ​៥​ឆ្នាំ​ហើយ​ ឯ​រូប​សម្រស់​វិញ​ពិត​ជា​ស្អាត​និង​គួរ​ឱ្យ​ខ្នាញ់​ខ្លាំងណាស់​។ កន្លងៗ​មក​​កូន​ស្រី​តូច​របស់​អ្នក​នាង​ ភិន សុដាលីស តែងតែ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចាប់​អារម្មណ៍​យក​ទៅ​ចុះ​ផ្សាយ​ព្រោះ​តែ​មុខ​មាត់​ ខ្យូត​ ស្អាត​ និង​គួរ​ឱ្យ​ស្រលាញ់​ សម្លឹង​ពី​ខាង​ណា​ក៏​មើល​ទៅ​ស្រស់​ស្អាត​គួរ​ឱ្យ​ស្រលាញ់​ដែរ​។

ដូច​ជា​ថ្ងៃ​ម្សិលមិញ​នេះ​ តាមរ​យៈ​ផេក​របស់​កញ្ញា​ ភិន សុដាលីស​ ដែល​មាន​ឈ្មោះ​ថា​ «Phin Sodalis ភិន សុដាលីស- KATY» បាន​បង្ហោះ​រូប​ភាព ​៣​សន្លឹក​ រវាង​អ្នក​នាង​នឹង​កូន​ស្រី​សម្លាញ់​នៅ​តំបន់​ភ្នំចំបាប់​ឬ​ភ្នំបាប់​ ដែល​ជា​ទីតាំង​​មួយ​ក្នុង​ខេត្ត​តាកែវ​ កំពុង​តែ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​សម្រាប់​អ្នក​ស្រលាញ់​ចង់​មាន​រូប​ភាព​ទេសភាព​ស្អាត​ ដោយ​សារ​តែ​រណ្ដៅ​ទឹក​ពណ៌​ខៀវ​ស្រងាត់​ប្រៀប​ដូច​ជា​មរកត។

រូបភាព​ត្រឹម​៣​សន្លឹក​នោះ​ បាន​ទាក់ទាញ​​ចិត្ត​​អ្នក​គាំទ្រ​ ឱ្យ​ចូល​មក​បញ្ចេញ​​មតិ​សរសើរ​ ជា​ពិសេស​​គឺ​ផ្ដោត​ចំពោះ​កូន​ស្រី​​អ្នក​នាង ​​គឺ​នាង​តូច​ Katherina គ្រប់​គ្នា​។

​ទីតាំង​ភ្នំចំបាប់​ ឬ​ភ្នំបាប់​នេះ​ មិន​ត្រឹម​តែ​អ្នក​នាង​ ភិន សុដាលីស នោះទេ​ដែល​បាន​នាំ​កូន​ស្រី​ទៅ​ថត​រូប​លេង​ទុក​ជា​អនុស្សាវរីយ៍​​ នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​​ និង​ តារា​ល្បី​ៗ​ផ្សេង​ទៀត​ ​ដូច​ជា​​គ្រួសារ​អ្ន្នក​នាង​ គង់ ចាន់​ស្រីមុំ ​និង​ លោក​ គីម សីហា ព្រម​ទាំង​កូនស្រី​ ម៉ូម៉ូ ជា​ដើម​ ក៏​បាន​ទៅ​ថត​ផ្ដិត​យក​ទេសភាព​ស្អាត​នៅ​ទីនោះ​មក​ចែក​រំលែក​អ្នក​គាំទ្រ​តាម​រយៈ​ផេក​របស់​អ្នក​នាង​ដូច​គ្នា​។

គួរ​ដឹង​ដែរ​ថាដោយ​មាន​ភាព​ល្បីល្បាញ​ និង​មាន​មនុស្ស​កាន់​តែ​ច្រើន​សំរុក​ទៅ​តំបន់​នោះ​ក៏​មាន​ការ​ចែក​រំលែក​តាម​រយៈ​បណ្ដាញ​សង្គម​ដែរ​ថា​ តំបន់​ភ្នំដែល​ជា​អតីត​រណ្ដៅ​រំសេវ​សម្បូរ​ទៅ​ដោយ​ជាតិ​កំបោរ​ និង​ជា​ពិសេស​សារធាតុ​ តេអ៊ិនតេ ដែល​សារធាតុ តេអ៊ិនតេ​នេះ គឺ​ជា​ការ​លាយ​បញ្ចូល ​កាបូន(C)​ អីដ្រូហ្សែន(H) នីត្រូសែន (N) ដែល​ការ​ប៉ះពាល់សារធាតុតេអ៊ិនតេនេះ​ញឹកញាប់​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ថ្លើម​ តម្រងនោម ចំនួន​កោសិកាឈាម​ចុះទាប (បណ្ដាល​ឱ្យស្លេកស្លាំង) និង​ខូចខាតប្រព័ន្ធ​សរសៃ​ប្រសាទ​៕

Telegram-Troryorng
Share.