ព្រះសីហនុ៖ កម្លាំងសាលាក្រុងខេត្តព្រះសីហនុ ចុះប្រមូលរថយន្ត និងម៉ូតូ ដែលចតនៅលើការូឡាមានសំណាប់ខ្នង ដឹកយកទៅរក្សាទុកនៅសាលាក្រុង ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា បន្ទាប់ពីប្រជាពល្រដ្ឋបាននាំគ្នាយកទៅចតនៅទាំងខាងលើ។

ប្រតិបត្តិការ ចុះរៀបចំសណ្តាប់ធ្នាប់នេះ ធ្វើឡើងនៅម៉ោង 8:00 នាទីយប់ថ្ងៃទី7 ខែមករា ឆ្នាំ 2024 ស្ថិតនៅតំបន់កន្ទុយនាគខេត្តព្រះសីហនុ។

 យោងតាមប្រភពពីមន្ត្រីដឹកនាំការអនុវត្តច្បាប់របស់សាលាក្រុងព្រះសីហនុ បានប្រាប់ឱ្យដឹងថា មុននឹងសាលាក្រុងចុះមក ប្រមូលម៉ូតូតែចតនៅលើការ៉ូឡារនេះ គឺកន្លងមក សាលាក្រុងបានជូនដំណឹងទៅប្រជាពលរដ្ឋជាច្រើនលើកច្រើនសារហើយ គឺហាមមិនឲ្យប្រជាពលរដ្ឋ ចត ម៉ូតូ ឬ រថយន្ត លេីកកូរ៉ឡាឡើយ ព្រោះវាធ្វើឱ្យខូចសណ្តាប់ធ្នាប់ តែពួកគាត់មិនស្តាប់ ទើបអាជ្ញាធរចុះអនុវត្តវិធានការក្តៅបែបនេះ។

ក្នុងប្រតិបត្តការចុះអនុវត្តន៍វិធានការក្តៅនេះ សាលាក្រុងបានឃាត់យកម៉ូតូពីរគ្រឿង យកទៅរក្សាទុកនៅសាលាក្រុង  ដើម្បីឱ្យម្ចាស់ម៉ូតូមកដោះស្រាយតាមនិតិវិធី៕

អត្ថបទ៖ ព្រះសីហនុ

Share.