នៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ ក្លិបបាល់ទះ Win Streak របស់កីឡាករ វឿន វាសនា បានយកឈ្នះក្រុម Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់០ (22-25,20-25,19-25) នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League ២០២៣-២៤។

ស្របពេលដែលកាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ក្លិបបាល់ទះ Win Streak ក៏បានយកឈ្នះក្រុម TMFI Falcons ក្នុងលទ្ធផល ៣សិតទល់១ (23-25,19-25,25-22,19-25)។

ខាងក្រោមនេះគឺជាលទ្ធផល ៨ប្រកួតរបស់ វឿន វាសនា ជាមួយក្លិប ​Win Streak៖

  1. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
  2. ​Win Streak បានយក​ឈ្នះ Taoyuan TFMI ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15) កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
  3. Win Streak បានរងបរាជ័យក្រោមថ្វីដៃ Taipower ៣សិតទល់០ (25-30, 19-25, 21-25) កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
  4. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (25-20, 25-21, 25-20) កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
  5. Win Streak បានយកឈ្នះ Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (20-25, 18-25, 8-25) កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
  6. Win Streak បានយកឈ្នះ Conti Sports ក្នុងលទ្ធផល ៣សិតទល់នឹង១ (25-15, 25-18, 22-25, 26-24) កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
  7. Win Streak បានយកឈ្នះ TMFI Falcons ក្នុងលទ្ធផល ៣សិតទល់នឹង១ (23-25,19-25,25-22,19-25) កាលពីថ្ងៃសៅរ៍ ទី៦ និខែមករា ឆ្នាំ២០២៤។
  8. Win Streak បានយកឈ្នះ Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់នឹង០ (22-25,20-25,19-25) កាលពីថ្ងៃអាទិត្យ ទី៧ និខែមករា ឆ្នាំ២០២៤។

តារាងចំណាត់ថ្នាក់នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League៖

  1. Pingtung Taipower មាន ២៩ពិន្ទុ
  2. Win Streak មាន ២៨ពិន្ទុ
  3. Taiwan Falcon មាន ១៦ពិន្ទុ
  4. Mizuno មាន ១១ពិន្ទុ
  5. Conti Sport មាន ៨ពិន្ទុ
  6. Changhua SDTV មាន ៤ពិន្ទុ៕
Share.