កម្មវិធី​ America’s Got Talent រដូវ​កាល​ទី​១៦​ បាន​សំរាក​មួយ​រយៈ​ដោយ​សារ​តែ​ស្ថានីយ​ទូរទស្សន៍ NBC ត្រូវ​ផ្សាយ​កម្មវធី​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២0-២០២២​ នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ប៉ុន្តែ​ក្រោយ​ពី​ការ​ប្រកួត​កីឡា​លំដាប់​ពិភពលោក​បាន​បញ្ចប់​កម្ម​វិធី​ Reality TV ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​បាន​​វិល​ត្រលប់​បំរើ​អារម្មណ៍​អ្នក​ទស្សនា​ឡើងវិញ​ ហើយ​ក៏​មាន​កាត​់​ជា​វីដេអូ​មក​ផុស​លើ​YouTube ផង​ដែរ​។

កម្មវិធី​បាន​វិល​ត្រលប់​មក​វិញ​ហើយ ដោយ​វគ្គ​ Live Performance Show នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​ ដោយ​លទ្ធផល​នឹង​ត្រូវ​បាន​ប្រកាស​នៅ​រាត្រី​ថ្ងៃ​ពុធ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១​។ នៅ​ក្នុង​កម្មវិធី​ដែល​មាន​គណៈ​កម្មការ​ចំនួន​នាក់​មាន​ Simon Cowell, Howie Mandel, Heidi Klum និង​ Sofia Vergara បាន​របូត​ម្ចាស់​ប៊ូតុង​មាស​មួយ​រូប​អ្នក​ Nightbirde ដែល​ជា​អ្នក​ចម្រៀង​និង​អ្នក​និពន្ធ​មាន​ឈ្មោះ​ពិត​ថា​ Jane Marczewski ដោយ​សារ​តែ​សាមី​ខ្លួន​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ព្រោះ​ជំងឺ​មហារីក​ធ្វើ​ទុក្ខ​ខ្លាំង​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​។

សូមចុច​អាន​ របូត​​ឱកាស! ម្ចាស់​ប៊ូតុង​មាស​ កើត​ជំងឺ​មហារីក​ សុខ​ភាព​ដុនដាប ប្រកាស​ដំណឹង​អាក្រក់​

ខាង​ក្រោម​នេះ​គឺ​ជា​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ America’s Got Talent ចាប់​តាំង​ពី​វគ្គ​ Quarterfinals 1 Performance Show រហូត​ដល់​វគ្គ​ Finale Results Show ៖

អង្គារ​ ខែ​សីហា ទី​១០ — Quarterfinals 1 performance show

ពុធ ខែសីហា ទី​១១ — Quarterfinals 1 results show

អង្គារ ខែសីហា ទី១៧ — Quarterfinals 2 performance show

ពុធ ខែ​សីហា​ ទី​១៨ — Quarterfinals 2 results show

អង្គារ ខែ​សីហា ទី២៤ — Quarterfinals 3 performance show

ពុធ ខែ​សីហា​ ទី​២៥ — Quarterfinals 3 results show

អង្គារ ខែ​សីហា​ ទី​៣១ — Semifinals 1 performance show

ពុធ ខែកញ្ញា​ ទី១ — Semifinals 1 results show

អង្គារ​ ខែ​កញ្ញា​ ទី​៧ — Semifinals 2 performance show

ពុធ ខែ​កញ្ញា​ ទី​៨ — Semifinals 2 results show

អង្គារ ខែកញ្ញា​ ទី​១៤ — Finale performance show

ពុធ ខែ​កញ្ញា​ ទី​១៥​ — Finale results show

ប្រភព៖ Goldderby

Telegram-Troryorng
Share.