កាល​ពី​ពេល​ថ្មី​ៗ​នេះ​កម្ពុជា បាន​បង្ហាញ​វត្តមាន​ម៉ាកយីហោររថយន្ត​ប្រណីតដំបូងគេរបស់កម្ពុជា ដែល​មាន​រោងចក្រ​ដំឡើង​នៅកម្ពុជា​មាន​ឈ្មោះ​ថា ជីធីវី ម៉ូធ័រ ឯ.ក GTV MOTOR Co., LTD ដែល​បានចាប់​ផ្តើមជា “គម្រោងរថយន្តជាតិប្រទេសកម្ពុជា បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ដល់​ការ​ដឹក​នាំ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និង​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ឧស្សា​ហកម្ម​រថយន្ត​ក្នុងស្រុក។

ការចាប់ផ្តើមរបស់ GTV MOTOR គឺជា​ការចាប់ផ្តើម​នៃដំណើរ​ដំបូង​បំផុត​សម្រាប់​ម៉ាក​រថយន្ត​ជាតិ​កម្ពុជា ដូចជា “មោទនភាពជាតិ” ។ ប្រជាជ​នកម្ពុជា​អាច​បើកបររថយន្ត​ដែល​មានគុណភាព​និង​តម្លៃ​សមរម្យ ហើយក៏ជាម៉ាករថយន្តរបស់កម្ពុជាផ្ទាល់។ ប្រវត្តិ ក្រុមហ៊ុន ក្រុមហ៊ុន GTV MOTOR CO., Ltd. ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ផ្តោត​លើការ​អភិវិឌ្ឍន៍​រថយន្ត​ម៉ាក​យីហោ​ដែល​ផលិត​ដោយ​ផ្ទាល់​នៅក្នុងកម្ពុជា ដោយប្តេជ្ញានាំយកនូវផលិតផលរថយន្តដែលមានគុណភាពខ្ពស់ និង​ផ្តល់​បទ​ពិសោធន៍​សេវាកម្មជួសជុលដ៏ល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន។

ក្រុមហ៊ុននេះមានឈ្មោះ GTV MOTOR CO., LTD ជាក្រុមហ៊ុន អភិវឌ្ឍន៏ម៉ាកយីហោរថយន្តនិងផលិតដោយផ្ទាល់នៅលើទឹកដី ព្រះរាជាណាចក្រកម្ពុជាក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែល​ជាហ៊ុនអាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍ផងដែរ។ រោងចក្រថ្មីនេះនឹងគ្របដណ្តប់លើផ្ទៃដី ១០០,០០០ ម៉ែត្រការ៉េ, ដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ដល់ទៅ ៣៥,០០០គ្រឿងទៀតផង។


អ្វីដែលគួរឲ្យសំគាល់ ឈ្មោះម៉ូដែលនីមួយៗនរថយន្តត្រូវបាន ប្រើប្រាស់ «ភាសាខ្មែរ» ដែលវាជាលើកដំបូងហើយសម្រាប់ប្រទេសកម្ពុជា ដែលអាចទទួលជាមួយអារម្មណ៍រំភើបបែបនេះ អ្វីដែលសំខាន់រថយន្តទាំងនេះចាប់ផ្តើម ដាក់លក់លើទីផ្សារហើយ ហើយតម្លៃរថយន្តសម្រាប់ប្រជាជនកម្ពុជាយើងក៏មានតម្លៃទាបជាង ការលក់ទៅឲ្យជនបរទសថមទៀតផង។

ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០២២មក GTV MOTOR តែងតែផ្តោតនិងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការ​ច្នៃ​ប្រឌិតបច្ចេកវិទ្យា ដោយបង្កើតបាននូវ GTV Automotive និង វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិក Electronics Research Institute (AERI) ដែលវិទ្យាស្ថានទាំងនោះមាននៅប្រទេស កម្ពុជា អាល្លឺម៉ង់ ចិន ជប៉ុន និងសិង្ហបុរី ទាំងនេះជាកត្តាប្រវត្តិសាស្ត្រមួយ ឈានដល់ការបង្កើតនូវិ វិទ្យា​ស្ថាន​ស្រាវ​ជ្រា​វិនិង​ការអភិវិឌ្ឍន៍ (R&D), ដោយហេតុដូចនេះធ្វើអោយ GTV MOTOR បានបង្កើតដោយ ជោគ​ជ័យ​នូវម៉ូ​ឌែល​ដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទរួមមាន ប្រភេទ Pickups, SUVs, Sedans, MPVs និង Trucks ជាដើម។

វិទ្យាស្ថានស្រាវជ្រាវវិស្វកម្មយានយន្តកម្ពុជា ដែលបានសហការជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា សាកលវិទ្យាល័យបច្ចេកវិទ្យា Chongqing, KC GROUP, TSARI-CQUT Institute of Intelligent Automotive Technology, Kaiyi Auto, SOL Auto, Sinotruk, Volkswagen ជាដើម។
GTV AERI មានគោលបំណង​សិក្សា​លើ​បច្ចេកវិទ្យា​យាន​យន្ត និង​ផ្តល់ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កម្រិត​ខ្ពស់សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តកម្ពុជា។ បច្ចុប្បន្ន​នេះវិទ្យាស្ថាន​បាន​និង​កំពុង​ជ្រើសរើស​និស្សិត​ថ្នាក់​អនុបណ្ឌិតចូលមក​មក​សិក្សាផងដែរ៕

Share.