ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដ៏​ជក់ចិត្ត​បាន​ឃិត​ជិត​មក​ដល់​ហើយ ដោយ​នៅ​ល្ងាច​នេះ ក្នុង​ពិធី​បើក​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤ នឹង​មាន​ការប្រកួត​បើកឆាកមិត្តភាពអន្តរជាតិ រវាងសមាគមកីឡាបាល់ទះវិសាខា របស់កម្ពុជា ទល់នឹងក្លិបបាល់ទះ Sanest Khanh Hoa របស់វៀតណាម។

ក្នុង​ពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ​មួយ​នេះ គឺ«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤ ក៏​មាន​ការ​សម្ដែង​ រួម​ជា​មួយ​ជំនួប​មិត្តភាព ​​ដែល​នឹង​ចាប់ពីវេលាម៉ោង ១៧:០០នាទី​ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) សម្រាប់​អ្នក​ស្នេហា​វិស័យកីឡាមួយនេះ អាច​ចូល​រួម​គាំទ្រចូលទស្សនាដោយសេរី លើសពី​នេះ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់ពីសារព័ត៌មាន «ត្រយង» ផងដែរ។​

ដោយ​ឡែក​សម្រាប់​ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤ នឹងចាប់ផ្តើមប្រកួតជាផ្លូវការ​នៅថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

សមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ «តេជោលីគ» រដូវកាល ២០២៤ ចំនួន៨ រួម​មាន​៖ ១) សមាគមបាល់ទះវិសាខា ២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ ៣) ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស ៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣ ៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ ៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ ៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ៨) ក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

កម្មវិធីប្រកួតថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៖

Share.